អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ និងមិនមានរកឃើញករណីថ្មីនោះទេ
រាជធានីភ្នំពេញ៖អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតជនជាតិខ្មែរ ភេទប្រុសអាយុ២៩ឆ្នាំ មានអាសយដ្ឋាននៅខេត្តកំពង់ចាម ដែលជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី តាមជើងហោះហើរត្រង់មកកម្ពុជា បានជាសះស្បើយ ខណៈដែល១១នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមិនមានរកឃើញករណីថ្មីនោះទេ។នេះបើតាមសេចក្តីប្រកាសរប់សក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមម៉ោង០៧:០០ព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកជំងឺកូវីដសរុបចំនួន១៤១នាក់ ស្ត្រី៤០នាក់ និងបុរស១០១នាក់ ដែលក្នុងនោះមានអ្នកព្យាបាលជាសះស្បើយសរុបចំនួន១៣០នាក់ ស្រី ៣៩នាក់ និងបុរស៩១នាក់ ខណៈអ្នកដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន១១នាក់ ស្រ្តី០១នាក់ និងបុរស១០នាក់៕
ព័ត៌មានលំអិតសូមអាននូវសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលដែលមានដូចខាក្រោម៖