កម្លាំងនគរបាលស្រុកប្រាសាទសំបូរ បង្ក្រាបល្បែងស៊ីសងខុសច្បាប់០១កន្លែងនៅក្នុងភូមិសាស្ដ្រស្រុកប្រាសាទសំបូរ ដោយឃាត់ខ្លួនមនុស្សបានចំនួន០៣នាក់
ខេត្តកំពង់ធំ៖កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល(សំបូរ-ឈូក) នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ដឹកនាំផ្ទាល់ ដោយលោក វរសេនីយ៍ត្រី ឃួន វុទ្ធី អធិការកាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៦ និង៣០នាទី បានចុះបង្ក្រាបល្បែងស៊ីសង(អាប៉ោង)នៅតំបន់ព្រៃជ្រាវខាងត្បូងភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ប្រហែល១គីឡូម៉ែត្រ ដោយឃាត់ខ្លួនអ្នកលេងចំនួនន០៣នាក់។
អ្នកញៀនល្បែងទាំង៣នាក់ដែលត្រូវឃាត់ខ្លួនរួមមានៈ
១-ឈ្មោះ សាន ជួន ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
២-ឈ្មោះ មុខ គា ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិកំពង់ជ្វា ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
៣-ឈ្មោះ ហួត អ៊ាន់ ភេទស្រី អាយុ៤១ឆ្នាំ នៅភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងបក្សពួកចំនួន០៧នាក់ផ្សេងទៀតបានរត់គេចខ្លួនអស់។
វត្ថុតាងចាប់យកបានរួមមាន:មេអាប៉ោង២,ចាន១,គំរប១,កំរាល(តង់)៣ផ្ទាំង,ធុងទឹកកក១,ម៉ូតូ១គ្រឿង។ដោយឡែក រថយន្ត០២គ្រឿង ដែលជាកម្មសិទ្ធរបស់អ្នកលេងល្បែង ដែលបានផ្ញើទុកនៅផ្ទះប្រជាពលរដ្ឋ គឺម៉ាកកាំម៉ារីច្នៃនៅផ្ទះអាន រឿង ក្នុងភូមិត្រពាំជ្រូក ឃុំសំបូរ និងរថយន្តម៉ាកម៉ាស់ដា ពណ៌ស ផ្ញើទុកនៅផ្ទះនឹម នន នៅភូមិត្រពាំងជ្រូក ឃុំសំបូរ ដោយរថយន្តជាប់ឡុកបើកមិនបាន កម្លាំងបន្តការពារ រថយន្តទាំង២គ្រឿងនោះ។ករណីនេះសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕