បុរសម្នាក់បានស្លាប់ ខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ដោយបើកត្រាក់ទ័រភ្ជួរស្រែជាន់មីនតោ
ខេត្តបាត់ដំបង៖បុរសវ័យ៣៥ឆ្នាំម្នាក់ បានរងរបួសធ្ងន់ដាច់ជើងខាងឆ្វេងម្ខាង បន្ទាប់ពីបើកត្រាក់ទ័រម៉ាកគូបូតាស៊ីឈ្នួលភ្ជួរស្រែឲ្យគេ ក៏ស្រាប់តែជាន់មីនតោន កាលពីថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩ព្រឹក នៅចំណុចអូរច្រកថ្លាង ស្ថិតនៅក្នុងភូមិបឹងអំពិល ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ ជន ន័ល ភេទប្រុស អាយុ៣៥ឆ្នាំ រងរបួសធ្ងន់ដាច់ជើងខាងឆ្វេងម្ខាង រស់នៅភូមិក្រញាំមាន់ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ លុះដល់ពាក់កណ្ដាលផ្លូវ បានបាត់បង់ជីវិត ។សពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕