បញ្ជូនខ្លួនជនសង្ស័យ ប្រុសស្រីចំនួន៤នាក់ ទៅតុលាការពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន
ខេត្តស្វាយរៀង៖កម្លាំងសមកិច្ចជំនាញ នៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជូនខ្លួនជនសង្ស័យប្រុស ស្រីចំនួន០៤នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីរក្សាទុកជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង២១ និង១០នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលស្លាកយីហោ សូរ៉ានី ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន០៤នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនរួមមាន៖
ទី១-ឈ្មោះ កែវ រ័ត្នធី ភេទប្រុស អាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ទី២-ឈ្មោះ គឹម រ៉ាវី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ទី៣-ឈ្មោះ ស៊ន សុមន្ថា ភេទស្រី អាយុ២៨ឆ្នាំមុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិ ប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀងនិង។
ទី៤-ឈ្មោះ រី សីហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្រោយការឃាត់ខ្លួនជំនាញដកហូតបាននូវវត្ថុតាង ម្សៅក្រាមពណ៌សថ្លាចំនួន១១កញ្ចប់តូច ទូសព្ទដៃចំនួន០៥គ្រឿង ម៉ូតូចំនួន០២គ្រឿង រួមទាំងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន៕