ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ពិធីប្រគេនទេយ្យវត្ថុ និង​ទៀនចំណាំព្រះវស្សា ជូនដល់ព្រះស​ង្ឃគ្រប់វត្តអារាមចំនួន១៥២វត្ត
Sat,27 June 2020 (Time 10:53 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 399នាក់)


ខេត្តកំពត​៖ដើម្បីគាំទ្រវិស័យព្រះពុទ្ធសាសនា ក្នុ​ងរដូវចូលកាន់ព្រះវស្សារបស់ភិក្ខុ សាមណេរ ទៅតា​មពុទ្ធបញ្ញត្តនិងទំនៀមទំលាប់ប្រពៃណីដ៏ផូរផង់របស់ខ្មែរ នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែ អាសាឍ ឆ្នាំ​ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០២០ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រមណ្ឌ​លកំពត និងជាប្រធានគណៈកម្មការទី១០នៃរដ្ឋសភា អមដំណើរដោយឯកឧត្តម ជាវ តាយ អភិបាល នៃគណ:អភិបាលខេត្ត និងលោកជំទាវ រួមជាមួយ ឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុម​ប្រឹក្សាខេត្ត ឯកឧត្តម លោក​ជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បាននាំយកទេយ្យវត្ថុ និងទៀនចំណាំព្រះវស្សា ជូនដល់ព្រះសង្ឃគ្រប់វត្តអា​រាម នៅក្នុងស្រុកអង្គរជ័យ ស្រុកបន្ទាយមា​ស ស្រុកដងទង់ និងស្រុកកំពង់ត្រាច។

ពិធីនេះបានធ្វើឡើងនៅក្នុងឃុំសំរោង​ក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ដោយមានការអញ្ជើញ​ចូលរួមពីព្រះ​សង្ឃ យាយជីតាជី បងប្អូនពុទ្ធិបរិស័ទ្ធយ៉ាងច្រើនកុះករ ផងដែរ។

នៅក្នុងពិធីនេះដែរ ឯ​កឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈ​កម្មការទី១០ នៃរដ្ឋសភា បានប្រគេននូវទេយ្យវត្ថុ និងទៀនចំណាំព្រះវស្សា មួយអន្លើដោយគ្រឿង​បរិក្ខា​ផ្សេងៗ ដែលរៀបចំដោយរដ្ឋបាលខេត្តកំពត ជូនដល់វត្តទាំង ១៥២ វត្ត ក្នុងស្រុកបន្ទាយមាស ស្រុកអង្គរជ័យ ស្រុកដងទង់​ និងស្រុកកំពង់ត្រាច ដោយក្នុង១វត្តទទួលបាន៖
-ទៀនចំណាំព្រះវស្សា១គូរ
-អង្ករ ៥០ គីឡូក្រាម
-អំបិល ៥០ គីឡូក្រាម
-ទឹកក្រូច ២កេះ
-ទឹកស៊ីអ៊ីវ ១យួរ
-បច្ច័យ ១០០.០០០រៀល (ដប់ម៉ឺនរៀល)
-បច្ច័យផ្ទាល់ខ្លួនរបស់ឯកឧត្តម បណ្ឌីត ប៉ែ​ន ស៊ីម៉ន ចំនួន ១០០.០០០រៀល (ដប់ម៉ឺនរៀល)ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2528 នាក់
ម្សិលមិញ :
6694 នាក់
សប្តាហ៍នេះ :
40504 នាក់
ខែនេះ :
262285 នាក់
3 ខែនេះ :
625440 នាក់
សរុប :
13891499 នាក់