រដ្ឋបាលស្រុកបរិបូណ៌ ប្រារព្ធវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ស្រុកបរិបូណ៌ អាណត្តិទី៣
ខេត្តកំពង់ឆ្នាំង៖លោក ឃួន សៅរុំ ប្រធានក្រុមប្រឹក្សាស្រុក និងលោក យឹម សារិន អភិបាលស្រុកបរិបូណ៌ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២០ បានរៀបចំប្រារព្ធវេទិកា ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៣។
ពិធីមានការអញ្ជើញចូលរួមពី លោកលោកស្រី សមាជិកសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក លោកលោកស្រី ក្រុមប្រឹក្សាឃុំ មេភូមិ សមាជិកភូមិ មកពី៥ឃុំ គឺឃុំពពេល ខុខរ៉ង ពេជចង្វារ ត្រពពាំងចាន់ ឃុំចក និងតំណាងអង្គកាសង្គមស៊ីវិលក្នុងស្រុក និង ប្រជាពលរដ្ឋសរុប៥០នាក់ស្រី១៥នាក់់។
វេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ប្រារព្វឡើងដើម្បីបង្កើតឡើងនូវ វប្បធម៌ នៃការពិក្សា និង ការលើកម្ពស់ គណនេយ្យភាពតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមផ្សេងៗនៅមូលដ្ឋានរបស់ខ្លួន ព្រមទាំងដោះស្រាយសេវាសាធារណៈ បញ្ហាទុកកង្វល់នានារបស់ប្រជាពលរដ្ឋផងដែរ។
គូសបញ្ជាក់ថា អង្គវេទិកា
បានផ្សព្វផ្សាយ និងពិគ្រោះយោបល់ដោយផ្ដោតលើប្រធានបទបី គឺ៖
១-ការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ ១៩
២-ការងារអភិវឌ្ឍន៍មូលដ្ឋាន និង ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
៣-ការងារភូមិឃុំ មានសុវត្ថិភាព៕