ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តម ​ជាវ តាយ អភិបា​លខេត្តកំពត ចុះត្រួត​ពិនិត្យគុ​ណភាព និងលក្ខណៈ​បច្ចេកទេស នៃកា​រស្ថាបនា​ផ្លូវបេតុង កំណាត់ផ្លូវជាតិលេខ៣
Fri,26 June 2020 (Time 07:53 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 518នាក់)


ខេត្តកំពត៖ដើម្បីធា​នាគុណភាពផ្លូវ​ឲ្យបាន​រឹងមាំតាមស្តង់ដារ ​អាចប្រើប្រាស់ជាប់បានយូរអង្វែង កាល​ពីថ្ងៃព្រហស្បត្តិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំមន្ទីរ អង្គភា​ពពាក់ព័ន្ធ និងក្រុមបច្ចេកទេ​សជំនាញរបស់រដ្ឋបាលខេត្ត ក្នុងនោះ​ក៏មាន​ការចូលរួម​តំណាង​ក្រុមហ៊ុន​ម៉ៅកា​រសាងសង់ ក្រុមហ៊ុនទីប្រឹក្សា​បច្ចេកទេស និងមន្ត្រីនៃម​ន្ទីរសាធារណការ និងដឹក​ជញ្ជូនខេត្តកំពត ចុះត្រួតពិនិ​ត្យគុណភាព និងល​ក្ខណៈបច្ចេកទេសនៃ​ការស្ថាបនាផ្លូវបេតុងប្រវែង ១១០០ម៉ែត្រ ទទឹង១២,៨ម៉ែត្រ កម្រាស់២,៤តឹក កំណាត់ផ្លូវជាតិលេខ៣។

សូមជំរាបផងដែរថា គម្រោងស្ថាបនាផ្លូវបេតុងចា​ប់ពីភ្លើងស្តុបផ្លូវ​បំបែកផ្សារសាមគ្គី ទៅដល់ផ្លូវរ​ថភ្លើង គឺជាគម្រោងផ្លូវស្ថាប​នាបេតុងសរសៃដែក មានប្រវែង១១០០ម៉ែត្រ ទទឹង១២,៨ម៉ែត្រ កម្រា​ស់២,៤តឹក ដាំដើម​ឈើសងខាងផ្លូវ រៀបចំខឿន ការ៉ូឡាអមសងខាងផ្លូវប្រវែង២ម៉ែត្រ សាងស​ង់​ដោយក្រុមហ៊ុនចិន CRBC ត្រួតពិនិត្យលក្ខ​ណៈបច្ចេកទេសដោយក្រុមហ៊ុនWACC ។

ឯកឧត្ដម អភិបាលខេត្ត បានឱ្យដឹងថា រដ្ឋបាលខេត្ត នឹងជម្រុញការងារ​សាងសង់ស្ថាបនា​ផ្លូវបេតុង​សរ​សៃដែកនេះ ឲ្យលឿន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន​ទំនិញឆ្លង​កាត់ក្រុង​កំពត ឱ្យបានឆាប់រហ័ស ចំណេញពេលវេលា និងកាត់បន្ថយការកកស្ទះចរាចរណ៍។

បច្ចុប្បន្ននេះ រយៈពេល១ខែហើយ ក្រុមហ៊ុនបានមកស្ថាបនាផ្លូវបេតុង ហើយក្រុមហ៊ុនមានបញ្ហាប​ច្ចេកទេសមួយចំនួនទា​ក់ទងនឹងការសាងសង់ មានភា​ពយឺតយ៉ាវខ្លាំង ខ្វះគ្រឿងចក្រ ហើយក្រុ​មហ៊ុនចាក់​បេតុងបានតែ៣០ម៉ែត្រ បេតុងគ្មានគុណភាព ១១ម៉ែត្រ ត្រូវវាយចោល ធ្វើឡើងវិញ ជាពិ​សេសការដឹកជញ្ជូនបេតុងគ្មានគ្រឿងចក្រគ្រប់គ្រាន់ ប្រើឡានតូចដឹកជញ្ជូនបេតុង គ្មានគ្រឿង​ចក្រស​ម្រាប់បាញ់បេតុង នាំឲ្យការងារមាន​ភាពយឺតយ៉ាវ។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំឱ្យក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុន​ទី​ប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធសហការគ្នាកែសម្រួលលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ ជាពិសេ​សត្រូវអនុវត្តការ​ងារឲ្យបានរហ័ស ទាន់រដូវវស្សាចូលមកដល់៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6839 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
47824 នាក់
ខែនេះ :
248548 នាក់
3 ខែនេះ :
685560 នាក់
សរុប :
15519492 នាក់