ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អភិបាល​ខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆមាសទី១ និងទិសដៅកា​រងារឆមាសទី២ ឆ្នាំ២០២០
Thu,25 June 2020 (Time 08:13 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 461នាក់)


ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃព្រហស្បតិ៍​ ៥កើ​ត​ ខែអាសាឍ​ ឆ្នាំជូត ទោស័ក​ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃ​ទី២៥​ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំនន្ទីរ​ អគារ ខ សាលាខេត្តដោយ​មានការអញ្ជើញចូលរួមពី ឯក​ឧត្ដមអភិបាលរងខេត្ត លោក លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោ​កព្រះរាជអាជ្ញា​ លោកស្នងការរងនគរបាលខេត្ត លោក​មេបញ្ជាការរង​តំបន់ប្រតិបត្តិ​សឹករង​ស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានា​ជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយ​កទីចាត់ការ/ប្រធាន​អង្គភាព​ចំណុះ​សា​លាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ 

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងកោតសរសើរចំពោះលោក លោក​ស្រី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀង ដែលបានសហកា​រអនុ​វត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវា ការរក្សាបាននូវ សន្ដិសុខ សុវត្ថិភាព ជូនដល់បងប្អូន​ប្រជាពលរដ្ឋ។ 

ជាមួយគ្នានោះដែ​រឯកឧត្ដមអភិបាលខេត្ត បានធ្វើការផ្ដាំផ្ញើដល់ មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដា​ប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗ មួយចំ​នួន​ដូចខាងក្រោម ៖
១.បន្តយកចិត្តទុកដាក់ថែរ​ក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្ត​ឲ្យបាន​ល្អ​ប្រសើរ។
២.ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះបាតុភូតខ្យល់កន្ត្រាក់ ផ្គរ រន្ទះ នារដូវវស្សា​ឆ្នាំនេះ​ និងចុះជួយអន្តរាគមន៍​ឲ្យបានទាន់ពេលវេលា។
៣.ត្រូវផ្សព្វផ្សាយ​លិខិតជូនដំណឹងរបស់រដ្ឋបាល​ខេត្ត ស្តីពីការប្រមូលពន្ធ ទៅដល់មូលដ្ឋាន​របស់​ខ្លួន។ 
៤.ត្រូវជំរុញដោះស្រាយទំនាស់នៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យបានទាន់ពេលវេលាស្រ​បតាមសំណូម​ពរ និងពាក្យបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋ។
៥.ត្រូវវមានវិធានការពង្រឹងឲ្យបានម៉ឺងម៉ាត់​ ក្នុងការគ្រប់គ្រង និងថែរក្សាការពារដីរដ្ឋឲ្យមាន​ប្រសិទ្ធ​ភាពខ្ពស់។
៦.ត្រូវទប់ស្កាត់ការសាងសង់សំណង់គ្មានច្បាប់អនុញ្ញាតិ និងការសង់តូបលក់​ដូរនានាដែលរំលោភ​មកលើដីចំណីផ្លូវសាធារណៈ។
៧.មន្ទីរសុខាភិ​បាល​ និងអាជ្ញាធរពាក់ព័ន្ធ នៅតាមបណ្តាក្រុង-ស្រុកត្រូវធ្វើ​យុទ្ធនាការផ្សព្វ​ផ្សាយ​អំពីកា​របង្ការជំងឺគ្រុនឈាម​ និងបន្តយុទ្ធនាការគំ​លាតសង្គម ទៅលើ​ប្រជាពលរដ្ឋ ដែល​ចំណាក​ស្រុក​មកពីក្រៅប្រទេសដោយធ្វើ​ចត្តាឡីស័ករយះពេល១៤ថ្ងៃ។ 
៨.បន្តពង្រឹងការនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ស្របទៅតាមច្បា​ប់កំណត់៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11859 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
52844 នាក់
ខែនេះ :
253568 នាក់
3 ខែនេះ :
690580 នាក់
សរុប :
15524512 នាក់