ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ក្រុងសៀមរាបនឹង​មាន​លេខ​ផ្លូវ ​និងឈ្មោះផ្លូវ​១៨១​៦ខ្សែ ប្រើប្រាស់​ជាផ្លូវ​ការនាពេលឆាប់ៗនេះ
Wed,24 June 2020 (Time 01:00 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 419នាក់)


ខេត្តសៀមរាប៖ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាល​ខេត្តសៀមរាបបានមាន​ប្រសាសន៍​ថា ក្រុងសៀមរាប នឹងមាន​លេខផ្លូវ និងឈ្មោះផ្លូវ ប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗនេះ។

ឯកឧត្តមអ​ភិបាលខេត្តមានប្រសា​សន៍បែបនេះ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នាឱកា​សដែលឯកឧត្តម បានដឹកនាំ​ក្រុមការងា​របច្ចេកទេស ឈ្មោះផ្លូវ និង​លេខផ្លូវក្នុង​ក្រុងសៀមរាប។ផ្លូវ​ក្នុងក្រុងសៀមរាប ដែលក្រុមការងារបានសិក្សា និងរៀបចំមានចំនួន ១៨១៦ខ្សែ ក្នុងនោះ​ផ្លូវប្រមាណជាង៥០ខ្សែត្រូវបានដាក់ឈ្មោះ។ 

កិច្ចប្រជុំក៏បានឯកភាពលើការកំណត់លេខផ្លូវ បានកំណត់ជាប្លុកចំនួន ៤ប្លុក ក្នុងនោះប្លុក(ក) មានចំ​នួន៥៧៥ខ្សែ ប្រវែងសរុប១១៤ពាន់៦០០ម៉ែត្រ,ប្លុក (ខ) មានចំនួន៣០៥ខ្សែ មានប្រវែងស​រុប១៤៨​ពាន់៩៩០ម៉ែត្រ,ប្លុក (គ) មានចំនួន៤៤០ខ្សែ មានប្រវែងសរុប១៣៤ពាន់៣៨០ម៉ែត្រ និងប្លុក (ឃ)​មាន​ចំនួន៤៩៦ខ្សែ មានប្រវែងសរុប១១៥ពាន់៦៣០ម៉ែត្រ។

ដោយឡែក ឈ្មោះផ្លូវត្រូវធ្វើការកែសម្រួលមួយចំនួនដោយត្រូវដាក់ជាឈ្មោះវីរជន ឥស្សរជន,ស​ប្បុរស​ជន និងឈ្មោះពីប្រវត្តិសាស្ត្រ ឬជាឈ្មោះតាមភូមិសាស្ត្រធម្មជាតិ តាមវប្បធម៌ និងឈ្មោះពី​បុរា​ណ និងទៅតាមទម្លាប់មួយចំនួន ហើយត្រូវស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំជាមុនផងដែរ។

ឯកឧត្តម អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ផងដែរថា សមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ក៏ត្រូវរៀបចំផែនការ​មេ​អ​ភិវឌ្ឍន៍ផ្លូវថ្នល់ គម្រោងប្លង់ និង កំណត់គម្រោង សាងសង់ ស្តារឡើងវិញ ក្នុងការកែលម្អ ពង្រីក និង ថែទាំផ្លូវថ្នល់ ព្រមទាំងសកម្មភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង ក្នុង ការស្នើសុំ​គោល​ការណ៍ឯកភាពពីរដ្ឋាភិបាលផងដែរ។ដូចនេះ រដ្ឋបាលខេត្តនឹងសម្រេចដាក់ឲ្យប្រើប្រាស់​ជាផ្លូវការនូវលេខផ្លូវ និងឈ្មោះផ្លូវនាពេលឆាប់ៗ ខាងមុខនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4798 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
45783 នាក់
ខែនេះ :
246507 នាក់
3 ខែនេះ :
683519 នាក់
សរុប :
15517451 នាក់