ច្រកអន្តរជាតិប៉ោយប៉ែតរក្សាការបិទដដែល មិនទាន់មានព័ត៌មានផ្លូវការណាមួយ ត្រូវបើកនាពេលឆាប់ៗនោះទេ
ខេត្តបន្ទាយមានជ័យ៖លទ្ធផលនៃកច្ចប្រជុំរវាងរដ្ឋបាលខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ប្រទេសថៃ តាមរយៈប្រព័ន្ធបញ្ជូនសារសម្លេង រូបភាព (Video Conference)នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ គឺច្រកទ្វាអន្តរជាតិប៉ោយប៉ែត បន្តបិទដដែល មិនអនុញ្ញាតឲ្យអាជីវករខ្មែរ ចូលទៅលក់នៅផ្សាររោងក្លឿ ប្រទេសថៃ ដូចសព្វមួយដងនោះទេ តែអនុញ្ញាតឲ្យមានការចូលទៅផ្សាររោងក្លឿ ពិនិត្យទំនិញ និងដឹកទំនិញឥវ៉ាន់មកវិញ តាមរយៈរថយន្តចំនួន៥០ឡាន មនុស្សក្នុង១ឡាន២នាក់ ដោយមានការបំពេញបែបបទ ពិនិត្យសុខភាព តាមការណែនាំ និងវិធានការក្រសួងសុខាភិបាល។ហើយរយៈពេល នៃការចូលទៅផ្សារនោះ គឺចាប់ពីម៉ោង៨:០០ ដល់ម៉ោង១០នាទីព្រឹកឲ្យចូលឲ្យអស់ នៅវេលាម៉ោង១៣:០០នាទីរៀលចេញពីទឹកដីថៃវិញ។ចំពោះការអនុញ្ញាតឲ្យចូលទៅនៅថ្ងៃណា ពេលណានោះ មិនទាន់កំណត់នោះទេ រងចាំការជូនដំណឹងពីរាជរដ្ឋាភិបាលថៃ។
សូមជំរាបដែរថា ករណីបើកឬបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត~ខ្លងលឹក គឺរក្សាការបិទដដែល នឹងមិនទាន់មានព័ត៌មានផ្លូវការណាមួយ ត្រូវបើកនាពេលឆាប់ៗនោះទេ។ករណីប្រជាពលរដ្ឋខ្មែរដែលចេញពីថៃ មកមាតុប្រទេសវិញ គឺមានការសម្របសម្រួល ដោយរក្សា ឯកភាពឲ្យចេញតាមច្រកអូរបីជាន់ដដែល។
សូមបញ្ជាក់ដែរថា កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តាមរយៈប្រព័ន្ធបញ្ជូនសារសម្លេង រូបភាព (Video Conference) ជាមួយឯកឧត្តម ឯកឧត្តម វរ៉ាផាន់ សុវាណុន H.E .WORAPHAN SUWANNUN អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ដោយលើកយករបៀបវារៈចំនួន៤រួមមានៈ
១.ការបើកច្រកនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឬបន្តបិទច្រក
២.ពិភាក្សាសុំឲ្យមានការចេញ~ចូលលក់ដូរត្រឹមផ្សាររុងក្លឿ
៣.ពិភាក្សាករណីពលករ(ចេញ~ចូល)
៤.បញ្ហាផ្សេងៗ៕