ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
កិច្ច​ប្រជុំផ្សព្វផ្សាយ​ខ្លឹមសារ សេចក្តីណែនាំលេខ​១៦២២ សជណ របស់ក្រសួងមហាផ្ទៃ នៅសាល​ប្រជុំ​សាលាខេត្តកែប
Tue,23 June 2020 (Time 11:54 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 419នាក់)


ខេត្តកែប៖ឯកឧត្តម​ សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប កាលពីព្រឹកថ្ងៃទី២២ ខែមិថុ​នា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយពីខ្លឹមសា​រសេចក្តីណែនាំលេខ ១៦២២ សជណ របស់​ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការគ្រប់គ្រ​ងការងារនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅសា​លាខេត្ត​កែប ដែលមាន​ការចូលរួមដោយលោ​កឧត្តមសេនីយ៍ វរសេនីយ៍ មេបញ្ជាការ ស្នងកា​រកង​កម្លាំង​ប្រដាប់អាវុធ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល នៃគណៈអភិបាលក្រុង ស្រុក លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយិកាទីចាត់ការ ប្រធាន​អង្គភាព ប្រធានផ្នែក ចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្ត សរុបប្រមាណ៥០រូប​។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ឯកឧត្តម សោម​ ពិសិដ្ឋ អភិបាលខេត្ត បានបញ្ជាក់ថា ក្នុងគោ​លបំ​ណ​ងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង ការផ្តល់សេវាសាធារណៈ និងការ​អភិវឌ្ឍមូលដ្ឋា​ននៅ​ថ្នាក់ក្រុង ស្រុក ខណ្ឌ តាមគោលការណ៍ រដ្ឋបាលឯកភាព រាជរដ្ឋាភិបាល បានដាក់ចេញ​អនុក្រឹត្យ​ស្ដីពីមុខងារ និងរ​ចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយបានធ្វើសមា​ហរណកម្មការិយាល័យ​ជំនាញនានារបស់ក្រសួងនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌរួចរាល់អស់ហើយ។ 

ឯកឧត្តមបានបញ្ជាក់​ទៀតថា ក្នុងបរិបទថ្មីនេះ ដើម្បីពង្រឹងការគ្រប់គ្រង និងការចាត់ចែ​ងការងាររ​បស់​រដ្ឋបាលក្រុង ស្រុក ខណ្ឌឱ្យកាន់តែមាន ប្រសិទ្ធភាពស្រប​តាមគោលការណ៍ច្បាប់ និងលិខិត​បទ​ដ្ឋានគតិយុត្តជាធរមាន យើងត្រូវតែកំណត់រាល់លិខិតរដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុកដែលត្រូវ​ទំ​នាក់ទំនងជាមួយក្រសួង ស្ថាប័ន មន្ទីរ អង្គភាពនានាទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិដទៃទៀត ព្រមទាំងស្ថាប័នមិន​មែនរដ្ឋ ត្រូវចុះហត្ថលេខាដោយថ្នាក់ដឹកនាំ ឬអ្នកប្រគល់សិទ្ធ នៃរដ្ឋបាល ក្រុង ស្រុក ប្រើប្រាស់​ត្រា និងចុះលេខលិខិតរ​បស់រដ្ឋបាលក្រុង ស្រុកសាមីនីមួយៗ។ ហើយចំពោះការផ្តល់​សេវា អភិបាលក្រុង ស្រុក ត្រូវកំណត់ក្របខណ្ឌពេ​លវេលាជាក់លាក់​សម្រាប់​កា​រពិនិត្យ សម្រេច និងចុះហត្ថលេខា លើឯកសារពាក់ព័ន្ធនឹងប្រភេទសេវានីមួយៗ ដែលត្រូវផ្តល់​ជូន​ប្រជាពលរដ្ឋ និងត្រូវអនុវត្តតាមក្របខណ្ឌពេល​វេលាដែលបានកំណត់ឱ្យបានម៉ឺងម៉ាត់។

ជាមួយគ្នានេះឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ៗ ទៅលើលោក លោកស្រីប្រធាន​មន្ទីរអង្គភាព​ជុំវិញ​ខេត្ត លោកស្រីដែលជាអភិបាលក្រុងស្រុកថា ត្រូវតែអនុវត្តន៍តួនាទី​ភារកិច្ចឲ្យបាន​ត្រឹមត្រូវតាម​ការណែនាំរបស់ថ្នាក់ជាតិ ព្រមទាំងជម្រុញការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សបំផុត៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2994 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
50861 នាក់
ខែនេះ :
284553 នាក់
3 ខែនេះ :
651360 នាក់
សរុប :
13946733 នាក់