អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនខ្លួនជនសង្ស័យចំនួន០៨នាក់ សាលាដំបូងខេត្ត ពាក់ព័ន្ធករណីគ្រឿងញៀន
ខេត្តព្រះសីហនុ៖ជនសង្ស័យចំនួន០៨នាក់ ដែលជាប់ពាក់ពន្ធ័ទៅនឹងករណីគ្រឿងញៀន ត្រូវបានកម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនខ្លួន ទៅអយ្យការអមសាលាដំបូងខេត្ត កាលពីរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៨នាក់ ដែលត្រូវបញ្ជូនទៅតុលាការរួមមានៈ
ទី១-ឈ្មោះ ម៉ី រតនា ហៅខ្នា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់នៅក្រុម១២ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទី២-ឈ្មោះ កែវ សុភី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្នស្នាក់នៅ ក្រុម៣៨ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទី៣-ឈ្មោះ សី សុជាតិ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ បច្ចុប្បន្នស្នាក់នៅក្រុម៣៨ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទី៤-ឈ្មោះ ឃុត ម៉ារី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ក្រុម៣៨ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទី៥-ឈ្មោះ លី ញ៉ាង ហៅញ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ទី៦-ឈ្មោះ ឡន ឌីលុច ហៅវ៉ែង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាជាងសំណង់ ទីលំនៅបច្ចុប្បន្នក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទី៧-ឈ្មោះ សី គុន្ថា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទី៨-ឈ្មោះ ជា សុភា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ បច្ចុប្បន្នស្នាក់នៅក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
វត្ថតាងដកហូតបានត្រូវបញ្ជូនទៅតុលាការរួមមានៈម្សៅសថ្លាចំនួន១៨កញ្ចប់,ទូរស័ព្ទដៃចំនួន០៤គ្រឿង,ម៉ូតូចំនួន០១គ្រឿង,ដបជក់ចំនួន០៤,ខ្សៀជក់ចំនួន០៤,លុយខ្មែរចំនួន ១០០.០០០៛ និងប្រាក់ដុល្លារចំនួន១០០$ផងដែរ៕