ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
លួចម៉ូតូគេ ត្រូវបានប្រជាការពារភូមិក្បាលកោះ ចាប់ខ្លួនបញ្ជូន​ទៅកាន់អាវុធហត្ថក្រុង​ប៉ោយប៉ែត
Mon,22 June 2020 (Time 11:51 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 434នាក់)


ខេត្តបន្ទាយមានជ័យ៖នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ប្រជាការ​ពារភូមិ​ក្បាល​កោះ ​ក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ឈ្មោះ ម៉ា តូ អាយុ២៤ឆ្នាំ រស់នៅភូមិ​វត្ត​រំដួល ឃុំចំការ​សំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្ន​ស្នាក់នៅតាម​បង់ចិញ្ចើម​ផ្លូវសា​ធារណៈ បញ្ជូន​ទៅ​ឲ្យកម្លាំងក​ងរាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដើម្បីចាត់កា​របន្តតាមនិតិវិធី ប​ន្ទាប់ពី​យុវជ​នរូបនេះ បានធ្វើសកម្មភាព​លួចម៉ូតូគេ ១​គ្រឿង​ម៉ាកហ្សូមើ(ZOME) ពណ៌លឿងលាយខ្មៅ អត់ស្លាក​លេខ ដោយ​អូស​ចេញពីកន្លែងផ្សេង មក​ទុកនៅហ្នឹង​ស្ថានីយ៍រថភ្លើង ក្រុងប៉ោយប៉ែត ខេត្ត​ប​ន្ទាយមានជ័យ។​

សមត្ថកិច្ចបាន​ឲ្យដឹងថា មុនកើតហេតុជនសង្ស័យ​ បានធ្វើសកម្មភាពអូសម៉ូតូគេ ចេញពីកន្លែងផ្សេង មក​ទុក​នៅហ្នឹងស្ថានីយ៍រថភ្លើង ក្រុងប៉ោយប៉ែត ដោយប្រជាការពារភូមិក្បាលកោះ មានការ​សង្ស័យ​ក៏​ឃាត់​សួរនាំ ទើបដឹងថាយុវជនម្នាក់នេះជាអ្នក​លួចម៉ូតូរបស់គេមែន ប​ន្ទាប់មកក៏ធ្វើការឆែកឆេរក​ឃើញ​មាន​លុយ​ជាច្រើនមានទាំងដុល្លារ លុយបាតប្រាក់​ថៃ លុយ​ចិន តែលុយ​ទាំងនោះ​សុទ្ធ​សឹងតែ​ជាលុយ​ក្លែងក្លាយ​ទាំងអស់ រួចក៏ឃាត់ខ្លួន​ប្រគល់​ឲ្យ​កម្លាំង​កង​រាជអាវុធហត្ថក្រុងតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ នាំខ្លួនទៅសួរនាំបន្ត​នៅមូលដ្ឋាន​កងរា​ជអាវុធហត្ថក្រុងប៉ោយប៉ែត និងស្រាវជ្រាវរកម្ចាស់ម៉ូតូ ដើម្បីឲ្យមកទទួលយ​កត្រឡប់ទៅវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4311 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
52178 នាក់
ខែនេះ :
285870 នាក់
3 ខែនេះ :
652677 នាក់
សរុប :
13948050 នាក់