ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ស្ត្រី​​ម្នាក់ ត្រូវ​រន្ទះ​បាញ់​ស្លាប់យ៉ាងអាណោច​អធម​ នៅ​កណ្តាល​ចំការ​ដំឡូង ខណៈ​ស៊ីឈ្នួល​ជំរះ​ស្មៅ​ដំឡូង​ឲ្យ​គេ
Tue,02 June 2020 (Time 01:47 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 389នាក់)


ខេត្តបន្ទាយមានជ័យ​៖ស្ត្រីម្នាក់ ត្រូវ​រន្ទះ​បាញ់​ស្លាប់ភ្លាមៗ​នៅ​កណ្តាល​ចំការ​ដំឡូង កាលពី​ថ្ងៃទី០១ ខែ​មិថុនា ឆ្នាំ២០២០ ខណៈ​ស៊ីឈ្នួល​ជំរះ​ស្មៅ​ដំឡូង​ឲ្យ​គេ នៅក្នុង​ភូមិសាស្ត្រ​ព្រំប្រទល់​រវាង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ឧត្តរ​មានជ័យ​។ ​

លោក​វរសេនីយ៍ឯក សៅ សា​រឿន អធិការ​នគរបាល​ស្រុក​ថ្ម​ពួក បាន​ឲ្យដឹង​ថា ជនរងគ្រោះ​មាន​ឈ្មោះ ឆាន សុភា ភេទ​ស្រី អាយុ២៣ឆ្នាំ ជា​ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែ​ល្អ ឃុំ​គោករមៀត ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយមាន​ជ័យ។

លោកអធិការបញ្ជា​ក់ថា មុន​កើត​ហេតុ​ជនរងគ្រោះ បាន​ទៅ​ស៊ីឈ្នួល​ជំរះ​ស្មៅ​ដំឡូង​ឲ្យ​គេ ក្នុង​ភូមិ​សាស្ត្រ​កើតហេតុ​ខាងលើ លុះ​ដល់វេលា​ម៉ោង​ប្រមាណ៣រសៀលក៏​មាន​ភ្លៀង​ធ្លាក់ ភ្លាម​នោះ​ជនរង​គ្រោះ​បាន​យក​ទូរស័ព្ទ​ច្រក​ក្នុង​ថង់ និង​មូលចង្កះ​សំពត់ ស្រាប់តែ​ត្រូវ​រន្ទះបាញ់​បណ្តាល​ឲ្យ​ជនរង​គ្រោះ​ស្លាប់​ភ្លាម​ៗនឹង​កន្លែង​តែម្តង​។ ​

ក្រោយ​កើតហេតុសព​ជនរងគ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ខេត្ត​ឧត្តរមានជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3459 នាក់
ម្សិលមិញ :
4635 នាក់
សប្តាហ៍នេះ :
53249 នាក់
ខែនេះ :
287411 នាក់
3 ខែនេះ :
654360 នាក់
សរុប :
13951833 នាក់