ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ជនសង្ស័យចំនួន៥នាក់ ​ពាក់ពន្ធ័ករណីជួញដូរ និងចែកចាយគ្រឿងញៀន
Tue,02 June 2020 (Time 12:44 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 447នាក់)


ខេត្តកំពត៖មុខស​ញ្ញាជួញដូរ និងចែក​ចាយគ្រឿងញៀន​យ៉ាង​សកម្មចំនួន៥នាក់ ត្រូវបានកម្លាំង​ជំនាញចុះបង្ក្រាបបានកាលពីវេលាម៉ោង១៩យប់នៅថ្ងៃចន្ទ ១១កើត ខែជេស្ឋ​ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិត្រពាំងក្តុល ឃុំត្រពាំសាលាខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត។

សមត្ថកិច្ចបាន​ឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ដែលត្រូវឃាត់ខ្លួនបានរួមមាន៖
១.ឈ្មោះ យ៉ែម ហ៊ីម ភេទប្រុស អាយុ៣៩ឆ្នាំ
២.ឈ្មោះ ភិន ណារ៉ាន ភេទប្រុស អាយុ៣០ឆ្នាំ អ្នកទាំងពីររ​ស់នៅភូមិត្រពាំងក្តុល ឃុំត្រពាំង​សាលា​ខាង​លិច ស្រុកបន្ទាយមាស។
៣.ឈ្មោះ ឆាន ណា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងខ្ចៅ ឃុំរាមអណ្តើក ស្រុកគិរីវង្ស ខេត្តតាកែវ។
៤.ឈ្មោះ ជិន ជ័យ ភេទប្រុស អាយុ​១៨ ឆ្នាំ រស់នៅភូមិព្រៃជើង ឃុំព្រេច ស្រុកគិរីវង្ស ខេត្តតាកែវ ។
៥.ឈ្មោះ ហេង សុខវាសនា (ហៅ ហុង) ភេទប្រុស អាយុ២៥ ឆ្នាំ រស់នៅភូមិទូកមាស ឃុំទូកមា​ស​ខាង​លិច ស្រុកបន្ទាយមាស។

វត្ថុតាងដកហូតបានរួមមាន៖ថ្នាំញៀនចំនួន១២កញ្ចប់ (ធំ០៣កញ្ចប់)​។ក្រោយពីឃាត់ខ្លួនសមត្ថកិច្ច​ធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12014 នាក់
ម្សិលមិញ :
4480 នាក់
សប្តាហ៍នេះ :
37885 នាក់
ខែនេះ :
299380 នាក់
3 ខែនេះ :
664828 នាក់
សរុប :
13964868 នាក់