ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ឆ្លងរបាយការណ៍ស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់ខេត្ត
ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃសុក្រ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ឆ្លងរបាយការណ៍ស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់ខេត្តស្វាយរៀង។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអាគារ ខ សាលាខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត លោកស្នងការនគរបាលខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការទាំង៥ ចំណុះសាលាខេត្ត លោកស្រីប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត សរុបវត្តមានចំនួន២៩នាក់។
សូមជំរាបដែរថា កិច្ចប្រជុំនេះបានពិភាក្សាទៅលើរបាយការណ៍ស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្ត ស្វាយរៀង ដេីម្បីត្រៀមសម្រាប់សន្និសិទសារព័ត៌មាន នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ នៅវិមានសន្តិភាពទីស្តីការគណៈរដ្ឋមន្ត្រី៕