រដ្ឋបាលខេត្តកែប ចែកអំណោយជាសម្ភារសិក្សា ជូនដល់សិស្សសាលាបឋមសិក្សាចំនួន៣
ខេត្តកែប៖ដើម្បីអបអរសាទរ នៃការរៀបចំទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី៧១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា លើកទី១៩ និងទិវាកុមារកម្ពុជា២០២០ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ លោក ងិន ងិនដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្តកែប បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចែកអំណោយ ជាសម្ភារៈដូចជា ប៊ិច សៀវភៅ ខ្មៅដៃ និងសម្ភារៈផ្សេងទៀត ដល់សិស្សសាលាបឋមសិក្សាចំនួន៣ គឺសាលាបឋមសិក្សាព្រៃតាកុយ សាលាបឋមសិក្សាត្រពាំងឈូក និងសាលាបឋមសិក្សាចំការស្វាយ នៅក្នុងបរិវេណសាលាបឋមសិក្សាព្រៃតាកុយ។
បន្ទាប់ពីបានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី៧១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា លើកទី១៩ និងទិវាកុមារកម្ពុជា ២០២០ រួចមក លោក ងិង ងិងដា មានប្រសាសន៍ថា កុមារគឺជាធនធានមនុស្សជាទំពាងស្នងឫស្សី ដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត់ ហេតនេះយើងត្រូវតែផ្តល់កិច្ចការពារ និងអភិវឌ្ឍកុមារអោយបានល្អប្រសើរ។
ការអប់រំ ការពារគឺជាភារកិច្ចយ៉ាងសំខាន់ ដែលតម្រូវអោយមានការអនុវត្ត តាមបែបពហុវិស័យ មិនមែនតែវិស័យអប់រំម្នាក់ឯងនោះទេ គឺត្រូវមានការតាមដាន ការពង្រឹង និងពង្រីកសេវាអប់រំ និងថែរក្សាសុខភាពអានាម័យ ដោយផ្តោតជាពិសេសលើកុមារដែលរងគ្រោះ និងងាយរងគ្រោះ សំខាន់ជាងនេះ គឺទប់ស្កាត់ការចម្លងជំងឺ Covid-19 ទៅក្នុងសហគមន៍ និងចម្លងទៅកុមារ ។
លោកអភិបាលរងខេត្ត បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានខឹតខំទប់ស្កាត់អំពើហិង្សាលើកុមារ ដូចជាការលើកកម្ពស់ការយល់ដឹងរបស់សារធារណជនទើលើកុមារ បណ្តុះបណ្តាល អាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរឥរិយាបថសង្គម ការអប់រំឪពុកម្តាយ ក្នុងការថែទាំកុមារ តាមបែបវិជ្ជមានជំនាញ និងការដោះស្រាយបញ្ហាសម្រាប់ប្តីប្រពន្ធផងដែរ៕