រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្តឆ្នាំ២០២០
ខេត្តកំពង់ឆ្នាំង៖លោក ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២០ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទថ្នាក់ខេត្ត (PWG-RWGSSH)។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ត្រីបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតសុខភាព និងអនាម័យជនបទក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារបច្ចេកទេស និងក្រុមលេខាធិការដ្ឋាន(PWG-RWGSSH) អង្គការដៃគូអភិវឌ្ឍន៍នានាក្នុងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ទទួលបន្ទុកការងារទឹកស្អាត និងអនាម័យជនបទក្រុង ស្រុក ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុង ស្រុក សរុបចំនួន៥០នាក់។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីលើកកម្ពស់ការងារទឹកស្អាត និងអនាម័យ ដើម្បីបង្ការជំងឺឆ្លងផ្សេងៗដែលបណ្ដាលមកពីកង្វះអនាម័យ៕