ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឃាត់ខ្លួន​កូនតិរិច្ឆានគំរាម និងទាញកាំបិទខ្វេវកាប់ម្ដាយ និងបងស្រី
Thu,18 June 2020 (Time 11:13 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 468នាក់)


ខេត្តកណ្ដាល៖បន្ទាប់ពីទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះ​ជាបងស្រី​និងម្តាយ​ថា កូនប្រុសញៀន​ថ្នាំ​បាន​ស្រែក​គំរាម និងទាញកាំ​បិទខ្វេវកាប់ម្ដាយ និងបងស្រី ព្រមទាំងបំផ្លាញទ្រព្យនៅក្នុងផ្ទះ មាន​ការភ័យខ្លាច​រហូតម្ដាយ​រត់ចេញពីផ្ទះ បងស្រីរត់ទៅប្ដឹងសមត្ថកិច្ច កាល​ពីថ្ងៃទីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០២០ កម្លាំងប៉ុស្តិ៍ព្រែកតាមាក់ បាន​ចុះឃាត់ខ្លួនជនសង្ស័យបាននៅភូមិស្វាយអាត់ក្រោម ឃុំព្រែ​កតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ហេង ខួច អាយុ២៦ឆ្នាំ មុខរបរកសិករ។ចំណែក​ជនរងគ្រោះមានឈ្មោះ សយ យ៉ន ភេទស្រី អាយុ៥២ឆ្នាំ មុខរបរកោសខ្យល់ ត្រូវជាម្តាយ និងឈ្មោះ ហេង ទៀង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកសិករ ត្រូវជាបងបង្កើត អ្នកទាំងអស់គ្នាមានទីលំនៅភូមិ ឃុំ​កើតហេតុខាងលើ។

សមត្ថកិច្ចបញ្ចាក់ថា កន្លងមកជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀនម៉ាទឹកកក ហើយ​ឧស្សាប្រើអំ​ពើហិង្សាមកលើម្តាយ និងបងស្រីរបស់ខ្លួន លុះមកដល់ល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ជន​សង្ស័​យ​បានសុំលុយពីម្តាយចំនួន៤០ដុល្លារ ដើម្បីយ​កទៅ​ធ្វើរ៉ឺម៉ក តែម្តាយ​មានលុយ​តែ១០ម៉ឺន​រៀល​ឲ្យទៅ​ជនសង្ស័យ​ នៅពេលបានលុយជនសង្ស័យក៏យកទៅទិញថ្នាំញៀនប្រើប្រាស់ ហើយ​បាន​យកកាំបិតខ្វែវគំរាមដេញកាប់ម្តាយ ជាហេតុធ្វើ​ឲ្យ​ម្តាយមានការភ័យខ្លាច ក៏រត់ទៅនៅជាមួយកូន​ឯភ្នំពេញ បន្ទាប់មកជនសង្ស័យ បានធ្វើសកម្មភាព​វាយបំផ្លាញចានឆ្នាំង និងកាប់សសរផ្ទះតែម្តង​។

លុះដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ជនសង្ស័យផឹក​ស្រាស្រវឹង បានវាយ​ចានឆ្នាំងថែមទៀត និង​បានគំរា​មទៅលើបងស្រីខ្លួនឈ្មោះ ហេង ទៀង ថាង៉ែងបើចេញ​ពីផ្ទះកុំចូលប្រយ័ត្ឋមានរឿងធំ​ ជនរង​គ្រោះជាប​ងមានការភ័យខ្លាច ក៏ទៅ​ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកតាមាក់ ដើម្បីចុះអន្តរាគ​មន៍ និងឃាត់ខ្លួនយកមកចាត់ការតាមនីតិវិធី​៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1268 នាក់
ម្សិលមិញ :
6901 នាក់
សប្តាហ៍នេះ :
35737 នាក់
ខែនេះ :
264704 នាក់
3 ខែនេះ :
628295 នាក់
សរុប :
13897140 នាក់