ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ស្លាប់​១នាក់ របួស០៤នាក់ ​ក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ បើករថយន្តក្រឡាប់ខ្លួន​ឯង
Thu,18 June 2020 (Time 10:11 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 416នាក់)


ខេត្តរតនគិរី៖ឧបទ្ទវហេតុគ្រោះ​ថ្នាក់ចរាចរណ៍​ដ៏រន្ធត់ បង្កឡើងដោយមន្ត្រីយោធា​មួយក្រុម​មានគ្នា​ចំនួន៥​នាក់ ​បើកបរក្នុងស្ថានភាពស្រវឹងជោគជាំ ក្រឡាប់ដោយខ្លួនឯងបណ្តាល​ឲ្យស្លាប់​១នាក់ របួស០​៤​នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅ​ត្រង់​ចំណុចទឹកខួប ភូមិសំបួរ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្ត​ក្រចេះ។

បើតាម​សមត្ថកិច្ចបានឱ្យដឹងថា ​ជនរងគ្រោះជាអ្នកបើកបររថយន្តម៉ាក TOYOTA TUNDRA ពណ៌​ត្រេអ៊ីពាក់​ស្លាកលេខ ខ.ភ.ម០៤.២-១៩២២ មានឈ្មោះ សុខ វាសនា ភេទ​ប្រុស អាយុ៣៥ឆ្នាំ មុខរបរ​ជាយោធា មានទីលំនៅភូមិរការកណ្ដាល ឃុំរការកណ្ដាល ក្រុងក្រចេះ ខេត្ត​ក្រចេះបា​នស្លាប់ភ្លាម​ៗនៅ​កន្លែងកើតហេតុ។ចំណែកអ្នករួមដំណើរមាន​ចំ​នួន០៤នាក់ទៀតរួមមាន៖
ទី១-​ឈ្មោះ ឈឹម សុភាព ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ យោធារងរបួសស្រាល។
ទី២-​ឈ្មោះ អ៊ុន ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ យោធា របួសស្រាល។
ទី៣-​ឈ្មោះ អ៊ឹង ប៊ុន្នី​ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរយោធារបួសស្រាល។
ទី៤-ឈ្មោះ នួន នាវិច ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ យោធារបួសស្រាល។ជនរងគ្រោះ ខាងលើមា​នទីលំនៅជាមួយគ្នា។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចចរាចរណ៍ផ្លូវគោក បានបញ្ជូនជនរងគ្រោះខាងលើទៅ សង្គ្រោះ​នៅមន្ទី​ពេទ្យបង្អែកខេត្ត។ដោយឡែកសាកស​ព ត្រូវ​បានប្រគល់​ជូនសាច់ញាតិ ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
899 នាក់
ម្សិលមិញ :
6901 នាក់
សប្តាហ៍នេះ :
35368 នាក់
ខែនេះ :
264335 នាក់
3 ខែនេះ :
627926 នាក់
សរុប :
13896771 នាក់