ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
មនុស្សប្រុស​-ស្រី០៧នាក់ របួសធ្ងន់.ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកដី ម៉ាក​ហ៊ីយ៉ាន់​បុកម៉ូតូ០២គ្រឿង រួចជ្រុលទៅ​បុកពី​ក្រោយរថយន្ត០១គ្រឿងទៀត
Wed,17 June 2020 (Time 07:09 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 492នាក់)


ខេត្តកំពង់ធំ៖យ៉ាងហោចណាស់មានមនុស្សប្រុស​-ស្រីចំនួន០៧នាក់ របួសធ្ងន់ ស្រាលដឹកបញ្ជួន​ទៅ​សង្គ្រោះនៅឯមន្ទីពេទ្យ ដោយសារជួបគ្រោះ​ថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង១៦ និង៤០នាទី ថ្ងៃ​អង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅលើ​កំ​ណាត់ផ្លូវជាតិ​លេខ៦ ចន្លោះគីឡូម៉ែត្រ២០៣-២០៤ ស្ថិតនៅក្នុងភូមិជី​អាប់ ឃុំចំណាក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ រវាងរថយន្ត​ដឹកដីម៉ាកហ៊ីយ៉ាន់បុកម៉ូតូចំនួន០២គ្រឿង រួចជ្រុល​ទៅបុកពី​ក្រោយ​រថយន្ត០​១គ្រឿងទៀត ដែលកំពុង​បើកបរ​ក្នុងទិសដៅស្របគ្នា ពីត្បូងទៅជើង។

បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាក​លេខកំ​ពង់ចា​ម 3A -8465 អ្នកបើកបរដោយឈ្មោះ រ៉ា ភេទប្រុស ទីលំនៅក្តាប់ពុំបានរត់គេចខ្លួនបាត់។
ចំ​ណែកបុកម៉ូតូ០២គ្រឿង
១/-ម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1H-0192 បើកបរដោយឈ្មោះ ឃាង សុភ័ក្រ ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិក្អិន ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរ-កសិករ( របួស​ស្រាល)អត់ពាក់មួកសុវត្ថិភាព។អ្នករួមដំណើរជាមួយ​ឈ្មោះ ឃាង សុឃាម ភេទស្រី អាយុ១៤​ឆ្នាំ មានទីលំនៅជាមួ​យគ្នាមុខរបរ សិស្ស( របួសស្រាល) អត់ពាក់មួកសុវត្ថិភាព។ 

២/-ម៉ូតូម៉ាក​ វ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ សាន់ ស៊ីថន ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិ​ក្រសាំង(ខ )ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំមុខរបរ-កសិករ( របួសស្រាល) អត់ពា​ក់មួកសុវត្ថិភាព។អ្នករួមដំណើរជាមួយមានឈ្មោះ សឿន សា ភេទស្រី អាយុ១៤ឆ្នាំ មុខរបរ-សិស្ស​(របួសធ្ងន់)អត់ពាក់មួកសុវត្ថិភាព និង​ឈ្មោះ សឿន យ៉ា ភេទប្រុស អាយុ១១ឆ្នាំ មុខរបរ-សិស្ស (របួស​ធ្ងន់) នៅភូមិ/ឃុំជាមួយគ្នា។
 
បុកពី​ក្រោយរថយន្ត០១ទៀត ម៉ាកលីវ៉ូរ៉ូ ពណ៍ស ពាក់ស្លាកលេខ កំពង់ធំ 2A -2354 បើកបរ​ដោយ​ឈ្មោះ ហ៊ត លីន ភេទប្រុស ភេទប្រុស៣២ឆ្នាំ នៅភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំ​ព​ង់ធំ គ្មានរបួស និងអ្នករួមដំ​ណើរជាមួយឈ្មោះ ហ៊ត ប៊ុនលី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅ​ភូមិ/ឃុំ​ជាមួយគ្នា (របួសធ្ងន់)។
 
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ​សមត្ថកិច្ចជំនាញបានបញ្ជាក់ថា៖ មូល​ហេតុបឋម​បង្កឡើង​ដោយអ្នក​បើកបររថយន្តម៉ាកហ៊ីយាន់ដាយ​បែនដឹកដី បើកបរមានល្បឿនលឿនខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន។ក្រោយ​កើតហេតុសមត្ថកិច្ច​បានចុះវាស់វែង​នៅទីកន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រមូលវត្ថុតាង យកទៅរក្សាទុកនៅ​អធិការដ្ឋាននគរបាលស្រុស្ទោង ចំណែកឯអ្នករបួស ត្រូវបានដឹក​ទៅ​សង្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង។

ចំពោះម្ចាស់រថយន្តបង្ករឈ្មោះ ហូ ហួត ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិពោធិស្ទាំង ឃុំសណ្តែក ស្រុកបា​ធាយ ខេត្តកំពង់ចាម សង្ស័យជាអ្នកបើកបរផ្ទាល់ ត្រូវបាននាំខ្លួន​ទៅសាកសួរបំភ្លឺ​នៅអធិកា​រដ្ឋា​ននគ​របាលស្រុកស្ទោង៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9108 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
50093 នាក់
ខែនេះ :
250817 នាក់
3 ខែនេះ :
687829 នាក់
សរុប :
15521761 នាក់