អភិបាលខេត្តរតនគិរី អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលនៃការរីករាលដាលនៃមេរោគជំងឺកូវីដ-១៩
ខេត្តរតនគិរី៖ឯកឧត្តម ថងសាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលនៃការរីករាលដាលនៃមេរោគជំងឺកូវីដ-១៩។
ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត អ្នកទទួលបន្ទុកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ នៅតាមបណ្តាឃុំ សង្កាត់។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ក្នុងគោលបំណង ដើម្បីផ្តល់ការយល់ដឹងអំពីដំណើរការអនុវត្តកម្មវិធី និងរបៀបប្រើប្រាស់មុខងារថ្មីៗ របស់កម្មវិធីអនុវត្ត(APP)ពង្រឹងនូវសមត្ថភាពបន្ថែមដល់អស់លោក លោកស្រី ដែលជាមន្ត្រីទទួលបន្ទុកកម្មវិធីនៅតាមបណ្តាឃុំ-សង្កាត់ទូទាំងខេត្ត និងធានាឱ្យការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ បានដំណើរការទៅប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដែលបានកំណត់ជាយន្តការថ្មីមួយបន្ថែមទៀត និងមានការប្រតិបត្តិ ជាអន្តរវិស័យក្នុងការអនុវត្ត ពិសេស គឺការអនុវត្ត ដោយផ្តល់តួនាទីដល់អាជ្ញាធរឃុំ សង្កាត់ ក្នុងការផ្ទៀងផ្ទាត់ទិន្នន័យគ្រួសារដែលមានប័ណ្ណសមធម៌កម្រិត១ និងកម្រិត២៕