ឃាត់ក្រុមក្មេងៗ ជិះម៉ូតូក្នុងល្បឿនលឿន ប្រើប្រាស់បំពង់ស៊ីមាំងម៉ូតូលាន់សម្លេងប្រែនៗខ្លាំងៗ ជិះ ចុះឡើង បង្កជាការរំខានដល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ខេត្តបាត់ដំបង៖ដោយអនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃចន្ទ ១០រោចខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩ និង២០នាទី លោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងចុះឃាត់ក្រុមក្មេងៗដែលជិះម៉ូតូក្នុងល្បឿនលឿន ហើយប្រើប្រាស់បំពង់ស៊ីមាំងម៉ូតូលាន់សម្លេងប្រែនៗខ្លាំងៗជិះ ចុះឡើងបង្កជាការរំខាន ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវ ស្ថិតនៅលើផ្លូវជាតិលេខ5B ក្នុងក្រុមទី១១ ភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ក្រោយពេលកាក់ឃាត់រួចបាននាំពួកគេទៅកាន់អធិការដ្ឋាននគរបាលស្រុក ហើយតម្រូវឱ្យពួក គាត់ដោះចេញ នូវបំពង់ស៊ីមាំងប្រែនដែល មាន សម្លេងខ្លាំងបង្កការរំខាននេះ ហើយយកបំពង់ស៊ីមាំងត្រឹមត្រូវមកបំពាក់ រួចបានធ្វើការអប់រំណែ នាំពួកគាត់ឱ្យបញ្ឈប់សកម្មភាពបែបនេះទៀត បន្ទាប់មកក៏បានអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ។
គួរបញ្ជាក់ដែរថា ជារឿយៗបានកត់សម្គាល់ឃើញមានក្រុមក្មេងៗ មួយចំនួនតូចបានប្រើប្រាស់ម៉ូតូដែល បំពាក់ដោយបំពង់ស៊ីមាំងប្រែនមានសម្លេងលាន់ខ្លាំងៗនេះ តែងតែប្រមូលផ្តុំគ្នាជិះដោយល្បឿនលឿនៗ នៅក្នុងមូលដ្ឋាន ដែលសកម្មភាពបែបនេះបានបង្កឱ្យមានជាសម្លេងរំខានផង និងបានបង្កនូវភាពអនាធិបតេយ្យក្នុងមូលដ្ឋានផង ហើយពេលខ្លះបានបង្កឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរលើដងផ្លូវដែលមិនបានដឹងអ្វីសោះនោះ ទទួលរងគ្រោះថ្នាក់ថែមទៀតផង ម៉្យាងទៀតសកម្មភាពបែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅមូលដ្ឋាននោះលោក មានការមិនសប្បាយចិត្ត ហើយសមត្ថកិច្ចនគរបាលមូលដ្ឋានតែងតែនាំពួកគាត់ទាំងនោះមកធ្វើការអប់រំណែនាំ ដោយតម្រូវឱ្យដោះចេញនូវបំពង់ ស៊ីមាំងទាំងនោះ រួចប្តូរមកបំពាក់បំពង់ស៊ីមាំងត្រឹមត្រូវជំនួសវិញផងដែរ៕