សត្វប្រវឹក សត្វស្វាព្រាម និងភេសរុប២៥៩ក្បាល ត្រូវបានកម្លាំងចម្រុះខេត្តពោធិ៍សាត់ ចុះដោះលែងឲ្យមានសិរីភាព
ខេត្តពោធិ៍សាត់៖សង្កាត់រដ្ឋបាលជលផលស្រុកកណ្តៀង កម្លាំងយោធាខេត្តពោធិ៍សាត់ បរិស្ថាន អធិការដ្ឋាននគរបាលស្រុកកណ្តៀង នឹងសហគមន៍នេសាទ កាលពីថ្ងៃច័ន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានចូលរួមជាមួយក្រុមការងារសួនសត្វតាម៉ៅ ធ្វើការប្រលែងសត្វចូលទៅដែនធម្មជាតិ ស្ថិតនៅក្នុងកន្លែងឡូត៍អភិរក្សជលផលឡូត៍លេខ០៦ ត្រង់ចំនុចជ្រោយស្វាព្រាម ពីមុខផ្ទះថ្ម។
សត្វដែលត្រូវធ្វើការប្រលែងនោះរួមមានៈសត្វប្រវឺកចំនួន២៥០ក្បាល,ស្វាព្រាម ចំនួន៥ក្បាល,សត្វភេចំនួន៤ក្បាលផងដែរ។
នៅក្នុងនោះផងដែរក្រុមកងកម្លាំងចម្រុះបានធ្វការអំពាវនាវដល់បងប្អូនប្រជានេសាទចូលរួមអភិរក្សសត្វ និងធនធានធម្មជាតិ នឹងមច្ឆាជាតិនៅរដូវបិទនេសាទទាំងអស់គ្នា៕