ប្រជាពលរដ្ឋ ប្រទះឃើញគ្រាប់សេសសល់ពីសម័យសង្គ្រាម សរុបចំនួន១៥៣គ្រាប់ ក្នុងដីចំការរបស់ពួកគាត់
ខេត្តពោធិ៍សាត់៖គ្រាប់សេសសល់កាលពីសម័យសង្គ្រាមរួមមានៈគ្រាប់B40 ឬ PG2ចំនួន១០៥គ្រាប់ គ្រាប់B62 ចំនួន៤៤គ្រាប់ និងគ្រាប់ឡង់ ប្រភេទ Type 67 ចំនួន៤គ្រាប់សរុប១៥៣គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងចំការរបស់គាត់ នៅភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយក៏រាយការជូនសមត្ថកិច្ចមូលដ្ឋាន។
កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមស្រាវជ្រាវ និងកំទេចគ្រាប់របស់អង្គការហេឡូត្រាស់កម្ពុជា (HALO Trust) បានទទួលព័ត៌មាននេះភ្លាម ចុះសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ធ្វើការកម្ទេចចោលជូនប្រជាពលរដ្ឋដោយសុវត្ថិភាព
ជាមួយគ្នានេះដែរអាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ដំគប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕