ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ក​ម្លាំងសមត្ថកិច្ច​ក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួន​ជនសង្ស័យចំនួន២នាក់ ពា​ក់ពន្ធ័ករណីគ្រឿងញៀន
Tue,16 June 2020 (Time 02:01 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 527នាក់)


ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យចំនួន២នាក់ ដែលជា​ប់ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ត្រូវ​បានកម្លាំងប៉ុស្តិ៍បឹងសាគូ ដឹកនាំដោយលោក វរ:សេនីយ៍ត្រី រស់ ពិសិដ្ឋ មេបញ្ជាការ​រងនៃវរ:ព្រំ​ដែនគោក៩១១ រួមសហការជាមួយ​និងម្ចាស់ផ្ទះព្រមទាំង​កម្លាំងជំនាញគ្រឿងញៀន នៃអធិកា​រដ្ឋាន​នគរបាលក្រុង​ប៉ោយប៉ែត ចំនួន៣នាក់ ដឹកនាំដោយលោកវរ:សេនីយ៍​ទោ កែវ ដូ អធិកា​ររងក្រុង​ប៉ោយប៉ែត ទទួលបន្ទុក​គ្រឿងញៀន​ កាលពីវេលាម៉ោង១៧ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បាន​ចុះត្រួតពិនិត្យ និងបង្ក្រាប​ករណីគ្រឿង​ញៀន នៅផ្ទះ​ជួលចំណុច​នៅមាត់​អូរព្រំដែន ស្ថិតក្នុង​ភូមិ​ក្បាល​ស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ជនសង្ស័យ បាន​ចំនួន​២នាក់ 
ទី១-ឈ្មោះ PATTACHAT KRIT ភេទ​ប្រុស អាយុ៥១ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែន លេខៈ​AA6917469 និងទី២-ឈ្មោះ CHINWONGAMORN​ SAWANYA ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិថៃ កាន់លិ​ខិតឆ្លងដែនលេខៈAA5682330។

វត្ថុតាងដែលដកហូតបានរួមមាន៖ម្សៅក្រាមសរថ្លា៣១ថង់,ថ្នាំគ្រាប់ពណ៌ក្រហម០៦ថង់,​ថ្នាំគ្រាប់​ពណ៌​ប៉ៃតង ៩១គ្រាប់,ជញ្ជីងថ្លឹង០១,កែវ០៣ និងសម្ភារៈសម្រាប់​ជក់មួយចំនួនទៀត​។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំង​នគរបាលព្រំដែន គោគ៩១១ ប្រគល់ឲ្យ​កម្លាំងជំ​នាញគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយ​ប៉ែត ដើម្បី​ចាត់ការបន្ត​រតាមនីតិវិ​ធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2060 នាក់
ម្សិលមិញ :
6901 នាក់
សប្តាហ៍នេះ :
36529 នាក់
ខែនេះ :
265496 នាក់
3 ខែនេះ :
629087 នាក់
សរុប :
13897932 នាក់