ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
បុរសវ័យ​ចំណាស់​ម្នាក់ ស្តារពាងដោយប្រើម៉ូទ័របូមខ្វះកាប្រុងប្រយ័ត្ន ឆ្លងចរន្តអគ្គីសនី ឆក់ស្លាប់​យ៉ាងអាណោចអាធម៌
Tue,16 June 2020 (Time 12:26 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 422នាក់)


ខេត្តបន្ទាយមានជ័យ៖បុរសវ័យចំណាស់​ម្នាក់​បានស្លាប់ចោលប្រពន្ធ និងកូន ខណៈពេល​បញ្ជូន​ទៅដល់មន្ទីរពេទ្យ ដោយ​សារស្តារពា​ងដោយប្រើម៉ូទ័រ​បូមខ្វះកាប្រុងប្រយ័ត្ន ឆ្លងចរន្តអគ្គីសនីឆក់
ខណៈមេឃកំពុងរកធ្លាក់ភ្លៀង។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦យប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិត​នៅភូមិ​កោះ​ស្នួល ឃុំទួ​លពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ជនរងគ្រោះមាន​ឈ្មោះ ជិន ម៉ៅ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិ កោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយ​មានជ័យ ។

លោកអធិការបានបន្តថា តាមការរៀបរាប់ពីប្រពន្ធឈ្មោះ យូ សុភាព អាយុ៦០ឆ្នាំ បានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ ខណៈមេឃ​កំពុងរកធ្លាក់ភ្លៀង ប្តីរបស់គាត់បានដាក់ម៉ូទ័រស្តារទឹកក្នុង ពាង​ចាស់ចោលត្រៀមចាំត្រងទឹកភ្លៀង លុះស្តារទឹកបានចំនួន២ពាង ស្រាប់តែឆ្លងចរន្ត បណ្តាល​ឲ្យ​ឆក់ ភ្លាមៗនោះក្រុមគ្រួសារបានដឹកគាត់យកទៅសង្រ្គោះនៅមន្ទីរពេទ្យ តែជាអកុសលប្តីរបស់គាត់ បាន​ដាច់ខ្សល់ស្លាប់នៅមន្ទីរពេទ្យតែម្តង។

លោកអធិការបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកបានចាត់កម្លាំងជំនាញ ចុះ​ទៅពិនិត្យសពឃើញមានស្លាកស្នាមខ្សែភ្លើងឆក់ចំនួន២កន្លែង មួយកន្លែងរបកស្បែក​នៅលើ​ដើមទ្រូង និងមួយកន្លែងទៀត នៅលើប្រអប់ដៃខាងឆ្វេង។

ដូច្នេះជំនាញសន្និដ្ឋានថា ជនរងគ្រោះគឺពិតជាស្លាប់ដោយខ្សែ ភ្លើងឆក់ពិតប្រាកដមែន។ក្រោយ​ពីពិនិត្យសពរួច បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1766 នាក់
ម្សិលមិញ :
6901 នាក់
សប្តាហ៍នេះ :
36235 នាក់
ខែនេះ :
265202 នាក់
3 ខែនេះ :
628793 នាក់
សរុប :
13897638 នាក់