ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ល្បែងភ្នាល់ទឹកភ្លៀង.នឹង.បៀ.អាប៉ោង.ដែលគេស្គាល់ឈ្មោះថាជារបស់លោក( អួន តាល់) មេល្បែងដុះស្លែ នៅទឹកដីខេត្តបាត់ដំបង ពុងបើកលេងយ៉ាងរលូនមិនរំខានដល់សមត្ថកិច្ច
Tue,16 June 2020 (Time 10:30 AM)
ដោយ ៖ លោក ថុង ផាន់ណា (ចំនួនអ្នកអាន: 514នាក់)


ខេត្តបាត់ដំបង៖ ថ្មីៗនេះមានសេចក្តីរាយការណ៍មកថាមានទីតាំងល្បែងសុីសងភ្នាល់ទឹកភ្លៀង នឹង បៀ អាប៉ោង មួយកន្លែងដែលគេស្គាល់ឈ្មោះថាជារបស់ អួន តាល់ ជាម្ចាស់ល្បែងសុីសងយូណាស់មកហើយ សព្វថ្ងៃគេសង្កេតឃើញថាទីតាំងល្បែងមួយកន្លែងនេះ មានមនុស្សចូលលេងយ៉ាងច្រើនកុះករ ទីតាំងបនល្បែងខាងលើ ស្ថិតនៅចំណុចវាលស្រែ១០០ ភូមិសំរោងពីរ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ប្រភពពីពលរដ្ឋដែលរស់នៅក្បែងទីតាំងបនល្បែងខាងលើបានប្រាប់សារព័ត៌មានគេហទំព័រ រស្មី ជាយដែន យើងឲ្យដឹងថា៖ ពួកគាត់ឃើញមានក្រុមអ្នកញៀនល្បែង ជាច្រើនរាប់រយនាក់បាននាំគ្នាចេញចូលលេងល្បែងដោយសេរី មិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចចុះមកបង្រ្កាបទីតាំងល្បែងខាងលើម្ដងណាឡើយ ពួកគាត់បានបន្តទៀតថា ម្ចាស់បើកល្បែងសុីសងខាងលើ គឺ មានអ្នកជួយមើលការខុសត្រូវ និង ជួយចាំដោះស្រាយបាយទឹក ជាមួយសមត្ថកិច្ចផងដែរ តែគេមិនបានបញ្ជាក់ប្រាប់ថាមានឈ្មោះអ្វីនោះទេ គ្រាន់តែដឹងថាមានហាសនាម( ត្នោតជ្រុំ )ទើបគេអាចបើកលេងបានដោយរលូនយ៉ាងដូច្នេះ។

ប្រភពដដែលបានធ្វើការរិះគន់ទៅលើលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃ ស្នងការដ្ឋាននគបាល ខេត្តបាត់ដំបងថា គេមិនដែលបានឃើញលោកស្នងការរូបនេះចេញបទបញ្ជាឲ្យកូនចៅក្រោមឱវាទចុះទៅស៊ើបអង្កេត ឬ បង្ក្រាប ល្បែង បៀរ អាប៉ោង នឹង ល្បែងភ្នាល់ទឹកភ្លៀងដុះស្លែមួយនេះទល់តែសោះទើបគេដាក់ការសង្ស័យថាប្រហែលជាអាចត្រូវដងត្រូវផ្លែជាមួយម្ចាស់បនល្បែងខាងលើហើយមើលទៅបានជាមិនបង្ក្រាប។

តើឯណាទៅដែលហៅថាភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា តើបាត់ទៅណាអស់ហើយបានជារាល់ថ្ងៃគេនៅតែឃើញមានល្បែងស៊ីសងកើតឡើងបែបនេះ។ ដោយសាតែមានល្បែងសុីសងនេះហើយទើបកើតមាន អំពើផ្សេងៗជាច្រើន ដូចជាចោរកម្ម លួចនឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ ជាដើម។ ពាក់ព័ន្ធបញ្ហាខាងលើអង្គភាពគេហទំព័រ រស្មី ជាយដែន យើងនៅរសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ បានខលទៅលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ដើម្បីធ្វើបទសម្ភាសន៍លោកបានប្រាប់តាមទូរស័ព្ទថា៖ ខលទៅលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី តែដោយឡែកអង្គភាពយើងក៏បានខលទៅលោក ជេត វណ្ណនី តែលោកនិយាយមិនទាន់បានប៉ុន្មាននាទីផងក៏ចុចបិតទូរស័ព្ឌទៅ។

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8027 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
49012 នាក់
ខែនេះ :
249736 នាក់
3 ខែនេះ :
686748 នាក់
សរុប :
15520680 នាក់