ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
យុវជនម្នាក់ទិញឥវ៉ាន់ ​នៅពេលយប់ឲ្យម្តាយលក់ ត្រូវរថយន្តធុនធំ បុកស្លាប់យ៉ាង​អណោចអាធ័ម នៅស្រុកស្វាយចេក
Mon,15 June 2020 (Time 07:50 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 465នាក់)


ខេត្តបន្ទាយមានជ័យ៖ឧបទ្ទវ​ហេតុគ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់មួយ​បានកើតឡើង ដោយ​រថយន្ត​ធុន​ធំ បុកយុវជនម្នាក់ស្លាប់យ៉ាងអណោចអាធ័មបំផុត នៅវេលាម៉ោង៣​និង៤៤នាទីទាបភ្លឺ ថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជា​តិលេខ៥៦ A ​ចំណុច​ទល់មុខ​ក្លោងទ្វារវត្តពោធិតាបែន ស្ថិត​ក្នុងភូមិគោករការ ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ខណៈជិះម៉ូតូ​ទៅទិញឥវ៉ាន់ នៅពេលយប់​ឲ្យម្តាយលក់។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរង​គ្រោះមានឈ្មោះ អឿន ឡាយហាំង ភេទប្រុស អាយុ​២២ឆ្នាំ រស់នៅភូមិអូរវែងត្បូង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យបន្តថា មុនពេលកើតហេតុ យុវជនរងគ្រោះបានជិៈម៉ូតូម៉ាកអៀ រ៉ក ពណ៍ខ្មៅ គ្មានស្លាកលេខទៅទិញឥវ់ាន់ឲ្យម្តាយលក់ លុះពេ​លជិៈចេញ​ពីភូមិ ឡើងម​កថ្នល់ជាតិ​មិនបានមើ​លឆ្វេងស្តាំ ដោយធ្វើដំ​ណើរពីជើងទៅត្បូងមក​ដល់ចំណុចកើតហេតុ ត្រូវរថយន្តធុនធំ ធ្វើ​ដំណើរច្រាសទិសគ្នាបុកចំពេញទំហឹងបណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែង ។ចំណែក​អ្នកបក​រថយន្ត ក្រោយពីកើតហេតុ បានបើករត់​គេចខ្លួនបាត់ស្រមោល​ឈឹង។

ក្រោយកើតហេតុសាកសពជនរងគ្រោះ ​ត្រូវបាននគរបាលចរាចរណ៍ ប្រគល់ជូន​ក្រុមគ្រួសារ យក​ទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ចំណែក​ម៉ូតូយ​កមករក្សាទុក​នៅប៉ុស្តិ៍រដ្ឋបាល ឃុំតាបែន​រងចាំ​ប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះវិ​ញនៅពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1677 នាក់
ម្សិលមិញ :
6901 នាក់
សប្តាហ៍នេះ :
36146 នាក់
ខែនេះ :
265113 នាក់
3 ខែនេះ :
628704 នាក់
សរុប :
13897549 នាក់