ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង រៀបចំព្រះរាជពិធីចម្រើនព្រះជន្មវស្សា គម្រប់ខួប ៨៤ យាងចូល៨៥ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ
Mon,15 June 2020 (Time 07:22 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 457នាក់)


ខេត្តស្វាយរៀង៖លោកជំទាវកិត្តិសង្គហប​ណ្ឌិត ម៉ែន សំអន គណៈកម្មាធិការ​សាខាកាក​បាទក្រហម​កម្ពុជា ខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា និង​ឯកឧត្តម លោកជំ​ទាវ គណៈកិត្តិយសសាខា ឯកឧត្តម លោក​ជំទាវគ​ណៈកម្មាធិកា​រសាខា ថ្នាក់ដឹកនាំ-មន្ត្រី បុគ្គលិក យុវជ​នកាកបាទក្រហម ព្រមទាំងយាយជី តាជី នៅព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២​០២០​នេះ បានអញ្ជើញចូលរួម​ពិធីចម្រើនព្រះបរិត្ត នមស្ការ​ព្រះរតនត្រ័យ សមាទានសីល និងរាប់​បាត្រ​ព្រះ​សង្ឃចំនួន៩អង្គ ដើម្បីថ្វាយព្រះរាជកុសល ក្នុងព្រះ​រាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់​ខួប៨៤ យាងចូល ៨៥ព្រះវស្សា សម្ដេច​ព្រះមហា​ក្ស​ត្រីន​រោត្ដម មុនិនាថ សីហនុ ព្រះវររា​ជមាតា​ជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទី​សក្ការៈដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ ២០២០ខាងមុខ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានអានសារ លិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្ដមមុនិនាថសីហនុ ព្រះវររាជមា​តាជាតិខ្មែរ និងជា​ព្រះប្រធាន កិត្តិយ​សកាកបាទក្រហមកម្ពុជា។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា​ ជាគណៈកិត្តិយសសាខាគណៈកម្មាធិការសាខា អនុសាខា ទូទាំង​ខេត្ដស្វា មន្រ្តីប្រត្តិបត្តសាខា ទីប្រឹក្សាយុវជនអ្នកស្មគ្រ័ចិត្តកាក​បាទក្រហមកម្ពុជាខេត្តស្វាយរៀង សូម​ព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ធ្វើអភិវន្ទនកិច្ច ​លំឱនកាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវ​ររាជមា​តាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងក្រាប​បង្គំទូលថ្វាយ​នូវអំណរសា​ទររីករាយក្រៃលែង ប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយចំពោះសម្តេច ព្រះ​មហាក្សត្រី នរោត្ដមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និង​ជាព្រះ​ប្រធានកិត្តិយ​សកាក​បាទ​ក្រហមកម្ពុជា ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ស្ថិតក្នុងបរិយាកាសដ៏មង្គល​ប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថ ប្រណ​ម្យ​បួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មានទេវតា ទាំងមួយម៉ឺន​លោកធាតុ មហិទ្ធិឫទ្ធិ​ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មីព្រះនាម គោរាគៈទេវី បារមី នៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ និងតេជៈបារមី ព្រះវិញ្ញាណ​ក្ខន្ធ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ សូម ព្រះមេត្ដាជួយប្រោះព្រំគាំពារថែរក្សាព្រះក​រុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយ ពុទ្ធព​រទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសព្ទសាធុការពរបវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បី​ទ្រង់គង់ប្រថាប់ជាព្រះប្រមុខរដ្ឋ និងជាម្លប់ត្រជាក់ត្រជុំដល់ប្រជារាស្ដ្រខ្មែរជាកូន-ចៅ របស់ព្រះ​អង្គបានជ្រកកោន រស់នៅប្រកបដោយ សុខសន្ដិភាព សេចក្ដីសុខក្សេមក្សាន្ដ និងរុងរឿង​ថ្កុំថ្កើងជា​និច្ចនិរន្ដរ៍ដរាបតរៀងទៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2224 នាក់
ម្សិលមិញ :
6901 នាក់
សប្តាហ៍នេះ :
36693 នាក់
ខែនេះ :
265660 នាក់
3 ខែនេះ :
629251 នាក់
សរុប :
13898096 នាក់