ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
នគរបាលស្រុកស្អាង ចាប់ឃាត់ខ្លួន ជនសង្ស័យ១នាក់ ពា​ក់ពន្ធ័ទៅនឹងបទល្មើស ជួញដូរដោយ​ខុសច្បាប់ នូវសារធាតុញៀន
Mon,15 June 2020 (Time 05:23 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 523នាក់)


ខេត្តកណ្តាល៖ស្ត្រីវ័យ៣៥ឆ្នាំម្នាក់​ ត្រូវបានកម្លាំងនគរបាល​ស្រុកស្អាង​ចាប់ឃាត់ខ្លួន​ កាលពី​វេលាម៉ោង១៤ ថ្ងៃអាទិត្យ ០៩រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចស្ថានីយ៍ក្បាលអូរ ស្ថិតក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ពាក់​ពន្ធ័បទ​ល្មើស​ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន (ម៉ាទឹកកក)។

បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួនមានឈ្មោះ សៀក រស្មី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពីងពង់ ឃុំក្រាំងយ៉ូវ ស្រុក​ស្អាង ខេត្តកណ្តាល ។

វត្ថុតាងដែលដកហូតបានរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លា​ សង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០៦កញ្ចប់ ក្នុងនោះធំ០២​កញ្ចប់,តូច០៤កញ្ចប់ និងសំភារៈវេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
២-ទូរស័ព្ទចំនួន០១គ្រឿង ម៉ាក អ៊ិនចុចពិល ពណ៌ ខៀវ ប្រើស៊ីមលេខ០៧០៧២៣៤៥៤ ។
៣-កាបូបស្ពាយ ពណ៌ឈាមជ្រូក ចំនួន០១។

បច្ចុប្បន្នជ​នសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវិធី​៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2138 នាក់
ម្សិលមិញ :
6901 នាក់
សប្តាហ៍នេះ :
36607 នាក់
ខែនេះ :
265574 នាក់
3 ខែនេះ :
629165 នាក់
សរុប :
13898010 នាក់