ជំនាញរកឃើញសារធាតុមេតាណុល០,៣៥% នៅក្នុងស្រាថ្នាំចិនសែ«តាំងគួយ» ទើបបណ្តាលឲ្យមានអ្នកពុលស្លាប់ និងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្រ
ខេត្តបន្ទាយមានជ័យ៖មន្ទាប់ពីមានអ្នកស្លាប់ និងកំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្រ ដោយសារពុលស្រាថ្នាំចិនសែ«តាំង គួយ» នោះកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំជំនាញ នៃអគ្គនាយកដ្ឋានក.ប.ប. ដឹកនាំដោយលោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ(ក.ប.ប) បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ និងមន្ទីរពិសោធន៍ខា្នតតូចពិនិត្យ និងរឹបអូសស្រាថ្នាំចិនសែ«តាំង គួយ»បានជាច្រើនដប នៅចំណុចភូមិអូរឫស្សី និងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក្រោយពីជំនាញធ្វើការពិនិត្យ និងធ្វើតេស្ត ជាលទ្ធផលរកឃើញសារធាតុមេតាណុល ក្នុងកម្រិតខ្ពស់ជាង០.៣៥% ដែលជាអត្រាខ្ពស់អាចបណ្ដាលឱ្យស្លាប់បាន ប្រសិនបើទទួលទានច្រើន។
ពាក់ពន្ធ័ករណីពុលស្រាថ្នាំចិនសែនេះដែរ បើយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ និងព្យាបាលសង្គ្រោះបន្ទាន់សរុបមានចំនួន៣៣នាក់ ក្នុងស្រុកចំនួនបី ក្នុងខេត្តបន្ទាយមានជ័យ ក្នុងនោះអ្នកស្លាប់មានចំនួន៦នាក់ និងអ្នកកំពុងសំរាកព្យាបាលមានចំនួន២៧នាក់។
ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ (ក.ប.ប) លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា ប្រតិបត្តិការទូទាំងប្រទេស មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. រឹបអូសបានស្រាថ្នាំចិនសែយីហោ «តាំង គួយ»បានចំនួន១៣,៩៨៩ដប ស្នើនឹង៦,៩៩៤.៥០លីត្រ។ទន្ទឹមនោះដែរលោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ផ្អាកទទួលទានស្រាថ្នាំចិនសែ «តាំង គួយ» នេះជាពិសេស សូមកុំប្រើប្រាស់ ឬទទួលទានស្រា ឬផលិតផលណាដែលពុំមានស្លាកសញ្ញាច្បាស់លាស់៕