រដ្ឋមន្ត្រីក្រសួងអប់រំ យុទ្ធជន និងកីឡា អញ្ជើញផ្ដល់កុំព្យូទ័រ ដល់សាលាគរុកោសល្យ និងវិក្រិតការ ខេត្តកណ្តាល និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ
ខេត្តកណ្តាល៖នូវពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា និងប្រទេសលើសកលលោក បានជួបប្រទះនឹងជំងឺកូវិដ-១៩ ដែលរាលត្បាត ធើ្វអោយវិស័យនានា មានការលំបាក ក្នុងនោះវិស័យអប់រំ ក៏មានការលំបាកផងដែរ ដោយសាលាបឋមសិក្សា និងវិទ្យាល័យសិក្សា ទាំងសាលារដ្ឋ និងឯកជននានា ត្រូវបានផ្អាកការសិក្សា ដូចនេះហើយក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំកម្មវិធីសិក្សាតាមប្រព័ន្ធ Online ដើម្បីអោយសិស្សានុ សិស្ស បានសិក្សានៅតាមផ្ទះរបស់ពួកគេ ដោយបានសិក្សាតាមប្រព័ន្ធOnline។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍បែបនេះក្នុងឱកាសដែលឯកឧត្តម និងលោក គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចុះពិនិត្យមើលពីរបៀបសិក្សាតាមបែប Online និងប្រគល់កំព្យូរទ័រជូនដល់សាលាគរុកោសល្យ និងវិក្រឹតការខេត្តកណ្ដាលចំនួន១០គ្រឿង និងមជ្ឍមណ្ឌលករុកោសល្យភូមិភាគខេត្តកណ្ដាល ចំនួន១០គ្រឿង នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ដើម្បីបង្រៀនដល់សិស្សានុសិស្ស តាមប្រព័ន្ធ Online។
ក្នុងឪកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា កំព្យូទ័រដែលបានប្រគល់ជូននាពេលនេះ គឺសម្រាប់បង្រៀនដល់សិស្សានុសិស្ស តាមប្រព័ន្ធ Online និងធើ្វការចងក្រង កម្មវិធីសិក្សារបស់ក្រសួង និងធើ្វការចងក្រងនៃការសិក្សារបស់សិស្សានុសិស្ស៕