ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថភ្លើងបុក រថយន្តដឹកដីឆ្លងផ្លូវដែក បណ្តាលឲ្យក្រឡាប់ផ្ងារជើង នៅភ្នំពេញ
រាជធានីភ្នំពេញ៖រថយន្តដឹកដី១គ្រឿងរងការខូចខាតយ៉ាងដំណំ ដោយសារបើកបរឆ្លងផ្លូវដែកខ្វះការប្រុងប្រយ័ត្ន មិនលឺសំឡេងស៊ីផ្លេរថភ្លើង និងគ្មានស្លាកសញ្ញាឬបារាស់ហាមឃាត់ ត្រូវរថភ្លើងបុកយ៉ាងពេញទំហឹង សំណាងល្អមិនមានអ្នកគ្រោះថ្នាក់។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលណីវេលាម៉ោង៨ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិតាពូង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ពាក់ពន្ធ័ករណីនេះបើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តដឹកដី ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3B-6712 បើកបរក្នុង ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ខណៈកំពុងបើករថយន្តឆ្លងកាត់ផ្លូវដែក មិនលឺសំឡេងស៊ីផ្លេរបស់រថភ្លើង ហើយក៏គ្មានបារាស់ហាមឃាត់ផងនោះ ក៏ត្រូវបានរថភ្លើង បើកបរក្នុងទិសដៅពីលិចទៅកើតពីខេត្តបាត់ដំបងចូលក្រុងភ្នំពេញ បុកចំពីក្រោយចំហៀងខាងស្ដាំ បណ្ដាលឲ្យក្រឡាប់តែម្ដង សំណាងល្អមិនបានបណ្ដាលឲ្យមានអ្នកគ្រោះថ្នាក់។
ក្រោយពីកើតហេតុភ្លាមសមត្ថកិច្ចមូលដ្ឋាន បានចុះទៅធ្វើការអន្តរាគមន៍ និងវាស់វែងតាមជំនាញ៕