ក្រសួងសុខាភិបាល ច្រានចោល ករណីជនជាតិវៀតណាម អាយុ១៨ឆ្នាំ មានជំងឺកូវីដ១៩ ចេញពីកម្ពុជា
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានសេចក្តីថ្លែងការណ៍ ច្រានចោលចំពោះករណីជនជាតិវៀតណាមមានអាយុ១៨ឆ្នាំ មានជំងឺកូវីដ១៩ ចេញពីប្រទេសកម្ពុជា។
ការចេញសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា បានធ្វើឡើង បន្ទាប់ពីវេបសាយវៀតណាមឈ្មោះ លុយអាតវៀតណាម (luatvetnam.vn) បានផ្សព្វផ្សាយថា មានបុរសជនជាតិវៀតណាមម្នាក់អាយុ១៨ឆ្នាំ បានឆ្លងជំងឺកូវីដ១៩ ពេលចេញពីប្រទេសកម្ពុជា តាមច្រកព្រំដែន ថុងហ្វើក (Thuong Phuon) កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ហើយពេលនេះកំពុងព្យាបាលនៅ មណ្ឌលសុខភាព ង្វានហុងងី (Huyen Hong Ngu Health Center)។
ក្រសួងសុខាភិបាលបានប្រកាសច្រានចោលទាំងស្រុងនូវព័ត៌មានខាងលើនេះ ហើយបានបញ្ជាក់ថា ក្រុមការងារបស់ក្រសួងសុខាភិបាលកម្ពុជា និងមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ ជាពិសេសខេត្តព្រៃវែង ក៏បានធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែមិនមានបុគ្គលជនជាតិវៀតណាមខាងលើនេះនៅកម្ពុជា ឬចេញតាមច្រកដូចបានលើកឡើងក្នុងសារព័ត៌មានខាងលើនេះ ចេញទៅប្រទេសវៀតណាមនោះដែរ។
ផ្ទុយទៅវិញ តាមរយៈការចុះផ្សាយនោះទៀត បង្ហាញច្បាស់ថា បុគ្គលរូបនេះជាជនជាតិ វៀតណាម រស់នៅឃុំថុងហ្វក ស្រុកបៀនហុងអ៊ី (Huyen Hong Ngu) ខេត្តដុងថាប់ ប្រទេសវៀតណាម ដូច្នេះ មិនមែនរស់នៅកម្ពុជា ហើយការដែលចម្លងនេះ គឺមានការឆ្លងនៅប្រទេសវៀតណាមនេះ តែម្ដង៕
ព័ត៌មានលំអិតសូមអាននូវសេចក្តីថ្លែងការណ៍ របស់ក្រសួងសុខាភិបាលកម្ពុជា ដែលមានដូចខាងក្រោម៖