កិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
ខេត្តកំពត៖នាព្រឹកថ្ងៃព្រហស្បតិ៍៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ដោយមឋនការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត កងកម្លាំងទាំងបីប្រភេទ ដោយឡែកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមតាមរយះ Video Online (Zoom Meeting) នៅតាមមន្ទីរ-អង្គភាពរៀងៗខ្លួន ។
កិច្ចប្រជុំនាព្រឹកនេះប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖
១- ពិនិត្យ និងអនុម័ត លើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត។
២- ពិនិត្យ និងអនុម័ត លើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្ត។
៣- ពិនិត្យ និងអនុម័ត លើរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ដ។
៤-ពិនិត្យ និងអនុម័ត លើសេចក្តីណែនាំស្តីពីការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២១-២០២៣។
៥-សេចក្តីផ្សេងៗ៖
-ផ្សព្វផ្សាយលិខិតលេខ ១៦២២ សជណ ចុះថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការគ្រប់គ្រងការងារនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ
-ការចូលរួមមតិរបស់អង្គប្រជុំ
-ប្រកាសជូនព័ត៌មានអំពីកាលបរិច្ឆេទ និងទីកន្លែង នៃកិច្ចប្រជុំសាមញ្ញលើកទី១៤ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត៕