អ្នកពុលស្រាថ្នាំចិនសែ«តាំងគួយ»ស្លាប់០៤នាក់ និង៧នាក់កំពុងសង្គ្រោះបន្ទាន់
ខេត្តបន្ទាយមានជ័យ៖ករណីពុលស្រាថ្នាំចិនសែ«តាំងគួយ» នៅស្រុងម៉ាឡៃ និងក្រុងប៉ោយប៉ែត មានអ្នកស្លាប់ចំនួន៤នាក់ និង៧នាក់ផ្សេងទៀតកំពុងសង្គ្រោះបន្ទាន់។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ថា នៅពាក់អាធ្រាត្រចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៅស្រុកម៉ាឡៃមានអ្នកស្លាប់ចំនួន៣នាក់ ក្នុងនោះម្នាក់ស្លាប់ នៅថ្ងៃទី៨ ខែមិថុនា និង២នាក់ស្លាប់នៅយប់ថ្ងៃទី៩ ខែមិថុនា និងសង្រ្គោះចំនួន៣នាក់។ចំណែកនៅក្រុងប៉ោយប៉ែតស្លាប់១នាក់ និងសង្រ្គោះចំនួន៤នាក់។
ទាក់ទិននឹងករណីស្លាប់ប្រជាពលរដ្ឋដោយសារពុលស្រានេះដែរបើតាមឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា រដ្ឋបាលខេត្តបានបញ្ជូនមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចខេត្ត បានឲ្យលោកវេជ្ជបបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ត្រី ពាក់ព័ន្ធចុះស្រាវជ្រារកមូលហេតុ នៃការពុលនេះហើយ។
ជនរងគ្រោះដែលបានស្លាប់នៅស្រុកម៉ាឡៃចំនួន៣នាក់ និងក្រុងប៉ោយប៉ែត១នាក់រួមមាន៖
ទី១-ឈ្មោះ ឆន ឈឿន ហៅសឿន ភេទប្រុស អាយុ៣២ឆ្នាំ ជាប្រការពារ នៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ទី២-ឈ្មោះ ឃ្លាំង ចិត្រ្តា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិចំណោមកើត ឃុំចំណោម ស្រុកមង្គលបូរី។
ទី៣-ឈ្មោះ ម៉ាន នេត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ទី៤-ឈ្មោះមាឌ គង់ អាយុ៣៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មុខរបរកម្មករសំណង់ ពេលដឹកទៅព្យាបាលនៅមន្ទីរពេទ្យមង្គលបូរី ស្លាប់តាមផ្លូវ។
ចំណែកជនរងគ្រោះកំពុងសង្រ្គោះទាំងស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែតសរុបចំនួន៧នាក់រួមមានៈ
ទី១/ឈ្មោះ ថា នៅភូមិអូរស្អំស្រាល
ទី២/ឈ្មោះ ជា តួ នៅភូមិចំណោមកើត។
ទី៣/ឈ្មោះ ហាក់ នៅភូមិអូរស្អំ ស្រាលទាំងបីនាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកម៉ាឡែ។
ទី៤/ឈ្មោះអ៊ិន ប៊ុនឆាន ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរអណ្តូងឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មុខរបរកម្មកសំណង់ នៅប៉ោយប៉ែត សំរាកព្យា បាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។
ទី៥/ឈ្មោះស ចាម អាយុ៤៩ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មុខរបរកម្មករសំណង់ សំរាកព្យាបាលនៅមន្ទីរពេទ្យប៉ោយប៉ែត។
ទី៦/ឈ្មោះ ឡុង អាយុ២៨ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មុខរបរកម្មករសំណង់ សំរាកព្យាបាល នៅមន្ទីរពេទ្យមង្គលបូរី។
ទី៧/ឈ្មោះកន អាយុ២៧ឆ្មាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មុខរបរកម្មករសំណង់សំរាកព្យាបាលនៅមន្ទីរពេទ្យមង្គលបូរី។
ពាក់ពន្ធ័បញ្ហាខាងលើនេះបើតាមការបំភ្លឺពីជនរងគ្រោះបានឲ្យដឹងថា កាលពីពេលល្ងាចក្រោយពីសំរាកពីការងារសាងសង់សំណង់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ពួកគាត់មានគ្នាចំនួន៥បានទៅទិញស្រាថ្នាំ«តាំងគួយ»ចំនួន១យួរតំលៃ១២,០០០រៀល យកមកផឹកមានម្ហូបក្លែមដូចជាៈសាច់ឆ្កែ ,ផ្អកត្រីប្រៃ,បុកល្ហុងលាយក្តាម នាំគ្នាផឹកអស់ស្រា លុះដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១ថ្ងៃត្រង់ ក៏ស្រាប់តែមានអាការៈមិនស្រួលក្នុងខ្លួន ដោយងងុយតែដេកសង្ស័យពុលតែម្តង៕