ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
រដ្ឋបាលខេត្តកំពត ប្រគល់ និងទទួល ព្រះរាជក្រឹត្យ ​ផ្ដល់សញ្ជាតិខ្មែរ ព្រមទាំង​ប័ណ្ណកម្ម​សិទ្ធដីធ្លី​ចំ​នួ​ន០៧​កន្លែង ជូនដល់លោក អូប្រាយអិន ហ្សកអាឡិន ហៅ (ថម )ជនជាតិអា​មេរិកសញ្ជាតិ​អាមេ​រិក
Sat,09 May 2020 (Time 07:13 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 478នាក់)


ខេត្តកំពត៖ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពត​បានធ្វើពិធីប្រគល់ និងទទួល​ព្រះរាជក្រឹត្យ តាមត្រាស់បង្គាប់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្ដល់​សញ្ជាតិ​ខ្មែរ ជូនដល់ជនជាតិអាមេរិកសញ្ជាតិអា​មេរិកម្នាក់មានសិទ្ធស្នាក់និងរស់នៅក្នុងប្រទេសកម្ពុជា ព្រម​ទាំង​ប័ណ្ណក​ម្មសិទ្ធដីធ្លីចំនួន០៧កន្លែង។

ពិធីនេះធ្វើឡើង ក្រោមវត្តមា​នចូលរួម ពីឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ឯក​ឧត្តម ដួង តារា ជំនួយ​ការផ្ទាល់សម្ដេច​តេជោនាយករដ្ឋមន្ត្រី ព្រមទាំង​វត្តមានឯកឧត្តម អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ អង្គភាពចំណុះសាលាខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផងដែរ។ឯកឧ​ត្តមដួង តារា ​ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែន បានបញ្ជាក់ថា ស្របតាមការ​ណែនាំដ៏ខ្ពង់ខ្ពស់ របស់​ស​ម្ដេចតេជោ ហ៊ុន សែន ដែលតែងតែបានចាត់ទុកអាមេ​រិកគឺជាមិត្តភក្កិល្អជាមួយកម្ពុជា។ហើយក្នុង​ករណីលោក (ថម) កន្លងម​កនេះមាន​ការរំលោភបំពាន ពីដៃគូរកស៊ីជាមួយគ្នា នឹងមានដំ​ណោះ​ស្រាយ​រកយុត្តិធម៌តាមគោលការណ៍ឈ្នះឈ្នះទាំងអស់គ្នា ដែលដំណោះ​ស្រាយនេះត្រូវ​បានសម្ដេច​តេជោ មានការកោតស​រសើរនិងគាំទ្រយ៉ាងខ្លាំង។

ហើយចំពោះករណីលោក(ថម)នេះដែរ រាជរដ្ឋាភិបាល គឺសម្ដេចតេជោជាប្រមុខដឹកនាំ នៅពេល​បាន​ដឹងថា មានការរំលោ​ភបំពានពីដៃគូរកស៊ីជាមួយគ្នា សម្ដេចតេជោ តែងតែមាន​ការអាណិត​អាសូរ ជាពិសេសនៅ​ពេលដឹងថា លោក (ថម) ត្រូវបាន​ចូលនិវត្តន៍ហើយ សម្រេចចិត្តម​ករស់នៅ​ប្រទេសកម្ពុជា ដែលបាន​ជ្រើសរើសទីតាំងខេត្តកំពតជា​កន្លែងជម្រើ​សចុងក្រោយរបស់ជីវិតលោក។

ថែមទាំងពិនិត្យឃើញសកម្មភា​ពរបស់លោក(ថម) មានគម្រោងផ្ទះសម្បែងដីធ្លី និងស្រឡាញ់​ប្រទេ​សកម្ពុជា​ដោយបេះដូងរបស់គាត់ផ្ទាល់ សម្ដេចតេជោក៏ពេញចិត្ត សម្រេចទូល​សុំព្រះមហាក្សត្រ​ដើម្បីផ្ដល់​សញ្ជាតិខ្មែរជូនលោក( ថម)ក្នុងក្ដីស្រឡាញ់ពេញបេះ​ដូងជាសមាជិកគ្រួសារខ្មែរតែមួយ។

ជាមួយឱកាស​នោះ ឯកឧត្តម​ដួង តារា ក៏បានសម្ដែងក្ដីសង្ឃឹមថា ចាប់ពីពេលនេះតទៅ លោក (ថម) និងធ្វើ​កិច្ចការរស់នៅ​ស្របតាមច្បាប់ប្រទេស​កម្ពុជា ហើយកិច្ចការខ្វះខាតត្រង់ណា សង្ឃឹម​ថារដ្ឋ​បាល​ខេត្តកំពត និងជួយសម្របសម្រួល ដើម្បីធ្វើឱ្យ​ការរស់នៅលោក( ថម)នៅក្នុងប្រទេស​កម្ពុជា​យើង​នេះសុខសប្បាយទាំងអស់គ្នា។

ក្នុងឱកាសនោះដែរ លោក (ថម) ក៏បានសម្ដែងអំណ​រគុណចំពោះសម្ដេចតេជោហ៊ុនសែន ដែលបាន​ជួយរកយុត្តិធម៌​ព្រមទាំង បានផ្ដល់​សញ្ជាតិខ្មែរ ដើម្បីជាសិទ្ធិរស់នៅស្រមច្បាប់ ក្នុងប្រទេសកម្ពុជា ដែល​ជាទឹកដី ដែលលោកស្រ​លាញ់ពេញបេះដូង នៃជីវិតចុងក្រោយរបស់លោក(ថម)ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1699 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
42684 នាក់
ខែនេះ :
243408 នាក់
3 ខែនេះ :
680420 នាក់
សរុប :
15514352 នាក់