ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ចាប់ឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីរករឿងម្តាយ និងបោកបំផ្លាញទ្រព្យសម្បត្តិក្នុង​ផ្ទះ
Fri,08 May 2020 (Time 03:34 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 436នាក់)


ខេត្តកណ្តាល៖បុរសម្នាក់ចេញពីផឹកស៊ីស្រវឹងជោគជាំរករឿងម្តាយ និង​បោកបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ព្រមទាំងយ​កដបសាំងចាក់​នៅមុខផ្ទះកន្លែង​ដាំបាយបម្រុង​កេះដែកកេះដុត តែត្រូ​វបងប្អូន​អ្នកជិត​ខាងជួ​យចាប់ទាន់​នោះ​ ត្រូវបានកម្លាំងនគរបាលស្រុកខ្សាច់កណ្តាល ចាប់ឃាត់ខ្លួន កាលពី​វេលាម៉ោងជាង៦ល្ងាច ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូ​មិព្រែកថោង ឃុំព្រែកលួង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​ដែលត្រូវឃាត់ខ្លួនមានឈ្មោះ ឆុន ម៉ិច ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យជាមុខសញ្ញាធ្លាប់ប្រើប្រាស់គ្រឿងញៀន និងប្រព្រឹត្តអំពើ​ហិង្សាក្នុង​គ្រួសារ ហើយនៅវេ​លាកើតហេតុ ជនសង្ស័យបា​នផឹកស្រាស្រវឹងជោគ ពេលមកដ​ល់ផ្ទះបានរ​ករឿងម្តាយ ហើយយកកៅអី​បោកចោល ព្រមទាំងផ្តួលម៉ូតូទៅដី បណ្តាលឲ្យបែកបាក់ បន្ទាប់មក បាន​យកប្រេងសាំង មកចាក់នៅមុខផ្ទះ កន្លែងដាំបាយអស់ចំនួន១ដប រួចយកដែកកេះគូសបម្រុង​ដុត តែ​ត្រូវបានបងប្អូ​នអ្នកជិតខាងចាប់​ឃាត់ ពេលនោះឪពុកជនសង្ស័យ បានទៅប្តឹងប៉ុស្តិ៍នគ​របាល​រ​ដ្ឋបាលព្រែកលួងឲ្យជួយអន្តរាគមន៍។

ក្រោយទទួល​បានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ព្រែកលួង បានចុះទៅឃាត់ខ្លួនជនសង្ស័យ បញ្ជូន​មកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2891 នាក់
ម្សិលមិញ :
6694 នាក់
សប្តាហ៍នេះ :
40867 នាក់
ខែនេះ :
262648 នាក់
3 ខែនេះ :
625803 នាក់
សរុប :
13891862 នាក់