តៃកុងរថយន្តហ៊ីយ៉ាន់ដាយ រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ ដោយសារបើកបរខ្វះការប្រុងប្រយត្ន័រេចង្កូតក្រឡាប់ដោយខ្លួនឯង
ខេត្តក្រចេះ៖បុរសជាតៃកុងរថយន្តហ៊ីយ៉ាន់ដាយ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេកខ្វះការប្រុងប្រយ័ត្នរេចង្កូតក្រឡាប់ដោយខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់បញ្ជូន សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា កណីនេះបានកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៧ នៅត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៨៧-៣៨៨ចំណុចទួលទ្រាំង ស្ថិតនៅក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀងស្រុកសំបូរ ខេត្តក្រចេះ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តក្រឡាប់ដោយខ្លួនឯងនោះម៉ាក់ហ៊ីយ៉ានដាយ(V1) ពណ៌ស លាយខៀវ ពាក់ស្លាក់លេខ កំពង់ចាម៤A០៣៩៩ ដឹកជី បើកបរក្នុងទិសដៅពីត្បូងទៅជើងពោលគឺចេញពីភ្នំពេញឆ្ពោះទៅកាន់ខេត្តរតនៈគីរី ហើយអ្នកបើកបរទំនងងងុយដេកផងដែរ។អ្នកបើកបរមិនទាន់ ស្គាល់ឈ្មោះនៅឡើយរងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកជួយអន្តរាគមន៍ និងជួលរថយន្តស្ទូចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំអូរគ្រៀង បណ្តោះអាសន្នផងដែរ៕