ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ក្រុមប្រឹក្សាខេត្តព្រះ​សីហនុ បើកកិច្ចប្រជុំលើកទី១១ អាណត្តិទី៣ ឆ្នាំ២០២០ លើរបៀបវារៈចំនួន៨ យកមកពិនិត្យ ​និងពិភាក្សា
Thu,07 May 2020 (Time 07:10 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 541នាក់)


ខេត្តព្រះសីហនុ៖​នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោជ ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី​០៧ ខែឧសភា ឆ្នាំ២០​២០ ឯកឧត្តម ជាម ហ៊ីម ប្រធា​នក្រុមប្រឹក្សាខេត្ត និងលោក ឈិន សេងងួន អភិបាលរង​ខេត្តព្រះសីហនុ  អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី១១ អាណត្តិទី៣ ឆ្នាំ២០២០ ដើម្បីពិ​និត្យសកម្មភាពរបស់សមាជិក ក្រុមប្រឹក្សាខេត្ត និងសកម្មភាពរបស់​រដ្ឋបាលខេត្ត​ព្រះសីហនុ។
ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាក្រុម​ប្រឹក្សា​ខេត្ត លោក លោកស្រីជាអភិបាលរងខេត្ត លោកនាយករដ្ឋបាល នាយកទីចាត់ការប្រធានអង្គភាព និងការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

កិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ មានរបៀបវារៈចំនួន៨ យកមកពិនិត្យ និងពិភាក្សា រួមមាន៖
១-មតិស្វាគមន៍បើកកិច្ចប្រជុំ 
២-ពិនិត្យកូរ៉ុម
៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្ត
៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្ត
៥-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២០ ស្ដីពីការអនុវត្តការងាររបស់​រដ្ឋបាល​ខេត្ត (គិតចាប់​ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០) 
៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការអភិវឌ្ឍន៍រយ:ពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តឆ្នាំ២០២០- ២០២៤
៧-ប្រតិទិនការងារសម្រាប់ដំ​ណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣)របស់​រដ្ឋបាលខេត្ត
៨-ស្តាប់របាយការណ៍​របស់គណ:កម្មាធិការរបស់ក្រុមប្រឹក្សាខេត្ត ការិយាល័យប្រជាពល​រដ្ឋខេត្ត​ព្រះសីហនុ 
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
-គណៈកម្មាធិការលទ្ធកម្ម
-គណៈកម្មាធិការសម្របសម្រួលបច្ចេក ទេស
-គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត
-គណៈកម្មាធិការរៀបចំដែនដីនគរូបនីយកម្មខេត្ត 
-ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ 
៩ -មតិបូកសរុបរបស់​ប្រធានក្រុមប្រឹក្សាខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2274 នាក់
ម្សិលមិញ :
6694 នាក់
សប្តាហ៍នេះ :
40250 នាក់
ខែនេះ :
262031 នាក់
3 ខែនេះ :
625186 នាក់
សរុប :
13891245 នាក់