ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
កម្លាំងនគរបាលក្រុង​បាត់​ដំបង ចាប់ឃា​ត់ខ្លួនជនសង្ស័យ១​នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន
Thu,07 May 2020 (Time 06:25 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 992នាក់)


ខេត្តបាត់ដំបង៖ដោយអនុវត្តតា​មការនាំរបស់លោកឧត្តមសេនីយ៍ទោ​  អ៊ុច​ សុខុន​ ស្នង​ការនៃស្នង​ការដ្ឋាននគបាលខេត្ត​បាត់ដំបង​ ក៏ដូច​ជាមតិណែនាំជំនាញពីលោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​  ស្នងការរងផែន​ការងារគ្រឿង​ញៀន​នៃ​ស្នងការដ្ឋាន កាលពីវេលាម៉ោង ២០និង១០នាទី​ ថ្ងៃ​ពុធ​ ១៥កើ​ត ខែពិសាខ ឆ្នាំជូតទោស័ក ព. ស.២៥៦៣ ត្រូវនឹងថ្ងៃទី​៦​ ខែឧសភា ឆ្នាំ២០២០​ កម្លាំង​នគរ​បាលការិយាល័យប្រឆាំងគ្រឿង ញៀននិងកម្លាំងអន្តរាគមន៍ប្រឆាំងគ្រឿងញៀន​នៃស្នងការដ្ឋាន ដែ​ល​មានលោកវរសេនីយ៍ទោ​ សុខ​ និមល​ ជានាយការិយាល័យ រួមសហការណ៍​ជាមួយកម្លាំង​នគរបា​ល​នៃអធិការដ្ឋាននគរបាលក្រុង​បាត់ដំបង ដែលមានលោកវរសេនី យ៍ ឯក​ ឆាង​ វណ្ណឆៃ​  ជាអធិការ​នគរបាលក្រុង​ បានចុះបង្ត្រាបករណីជួញដូរ​រក្សា​ទុកឬដឹកជញ្ជូន​ដោយខុសច្បាប់នូវ​សារធាតុញៀន​០១ករណីក្នុងបទល្មើសជាក់​ស្តែង ដោយឃាត់ខ្លួនជនសង្ស័យ១នាក់ នៅចំណុចភូមិ​វត្តលៀប​ សង្កាត់ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​។ 

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៊ុន​ សារិនកក្កដា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅ​ភូមិវត្តលៀប​ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង​ ខេត្តបា​ត់​ដំបង​។

វត្ថុតាងដែលដកហូតបានរួមមាន៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ម៉ាទឹកកក​ ICE​ចំនួន​០១ថង់​ ទម្ងន់១០០,១៨ក្រាម
២-អាវុធខ្លីចំនួន០១ដើមប្រើ​ហ្កាស់បាញ់គ្រាប់កង់
៣-ទូរស័ព្ទដៃចំ​នួន​០១គ្រឿង
៤-សៀវភៅបញ្ជីសម្រាប់ទូទាត់​ចំនួន០១
៥-ដែកកេះចំនួន០២ជាសម្ភារ:សម្រាប់ជក់គ្រឿងញៀន។ 

ក្រោយពីឃាត់ខ្លួនការិយាល័យជំនាញបានធ្វើការសាកសួរ​ ស្រាវជ្រាវនិងរៀបចំបញ្ជូនទៅតុលាការ ដើម្បី​ចាត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
798 នាក់
ម្សិលមិញ :
6694 នាក់
សប្តាហ៍នេះ :
38774 នាក់
ខែនេះ :
260555 នាក់
3 ខែនេះ :
623710 នាក់
សរុប :
13889769 នាក់