សមត្ថកិច្ចស្រុកព្រៃនប់ ឃាត់ខ្លួនក្រុមអនាធិបតេយ្យយាមដី ឱ្យគេចំនួន៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ខេត្តព្រះសីហនុ៖ជនសង្ស័យចំនួន០៥នាក់ ដែលជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ ចាប់ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់ដែលត្រូវឃាត់ខ្លួនរួមមាន៖
ទី១- ឈ្មោះ ចាន់ រ៉ា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរយាមដីឱ្យគេ
ទី២- ឈ្មោះ ប៊ុន បង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរយាមដីឱ្យគេ
ទី៣- ឈ្មោះ ប៉ាន ពិសិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរយាមដីអោយគេ ស្រុកកំណើត ភូមិទម្លាប ឃុំសោម ស្រុកគិរីវង្ស ខេត្តតាកែវ។
ទី៤- ឈ្មោះ ផន វិចិត្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធ្វើសំណង់ ស្រុកកំណើត ភូមិដំណាក់ត្រាច ឃុំប្រោល ស្រុកទឹកឈូ ខេត្តកំពត។
ទី៥- ឈ្មោះ សុខ សាន្ត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរយាមដីឱ្យគេ ស្រុកកំណើត ភូមិតាំងជ្រៃ ឃុំសណ្ដែង ស្រុកបាធា ខេត្តកំពងចាម។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីសាកសួរ និងចាត់ការបន្តតាមនិតិវិធី៕