ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
កម្លាំងនគរបាលខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ និងដកហូតបាន​សារធាតុញៀន​ចំនួន១៤​កញ្ចប់
Wed,06 May 2020 (Time 06:16 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 447នាក់)


ខេត្តកំពង់ធំ៖កម្លាំង​ការិយា​ល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល​ខេត្តកំពង់ធំ ក្រោម​ការដឹកនាំ​បញ្ជាផ្ទាល់ ពីលោកឧត្តម​សេនីយ៍ទោ អ៊ុក កុសល ស្នងការនគ​របា​លខេត្តកំពង់ធំ និង​មាន​ការ​សម្របសម្រួលនីតិវិធីពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលា​ដំបូងខេត្តកំពង់​ធំ កម្លាំង​បាន​ចុះ​ប្រតិបត្តិការណ៍បង្ក្រាប​បទល្មើសគ្រឿង​ញៀន​ កាលពីវេលាម៉ោង០៩ និង២០នាទី ថ្ងៃ អង្គារ ១៤កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុ​ចចម្ការ​ស្វាយ​ចន្ទីមួយកន្លែង ស្ថិតក្នុងភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយឃាត់​ខ្លួនជន​សង្ស័យ​០១នាក់ និងដកហូតបាន​ម្សៅក្រាមពណ៌ ស ថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន ១៤កញ្ចប់ ទម្ងន់២៥ក្រាម និងទូរស័ព្ទដៃ០១គ្រឿងផងដែរ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ កែវ រ៉ា ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប រស់នៅភូមិជ័យជម្នះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្រោយពីឃាត់ខ្លួន​សមត្ថកិច្ច​ជំនាញបាននាំខ្លួន​ជនសង្ស័យរួម​និងវត្ថុតាងទៅ​កាន់ការិយាល័យ​ប្រឆាំងគ្រឿងញៀង នៃស្នងការដ្ឋាន​នគរបាលខេត្តកំពង់ធំ ដើម្បីកសាងចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
784 នាក់
ម្សិលមិញ :
6694 នាក់
សប្តាហ៍នេះ :
38760 នាក់
ខែនេះ :
260541 នាក់
3 ខែនេះ :
623696 នាក់
សរុប :
13889755 នាក់