ពលរដ្ឋក្រីក្រ ចាស់ជរា និងជនពិការចំនួន៥០គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាតក្រហមកម្ពុជា ខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារ កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ជនពិការ សរុបចំនួន៥០គ្រួសារ និងបាននាំយកសម្ភារ និងថវិកាមួយចំនួនប្រគេនជូនព្រះសង្ឃចំនួន២វត្ត ក្នុងស្រុករវៀង ខេត្តព្រះវិហារ ផងដែរ។
នៅក្នុងឱកាសនោះដែរឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពល រដ្ឋជានិច្ច " ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា" ។
ទន្ទឹមនោះឯកឧត្តមក៏បានផ្តាំផ្ញើសុំឱ្យថែរទាំសុខភាពត្រូវមានអនាម័យ ជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ផងដែរ។
សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន២០,០០០រៀល ។ចំណែកគ្រួសារអត្ថិភាព១០គ្រួសារថែមសារុង១ភួយ១ ក្រមា១ មុង១ និងថវិកា២០០,០០០រៀល។
ប្រគេនព្រះសង្ឃចំនួន២វត្ត ក្នុងមួយវត្ត មី២កេសធំ ទឹកក្រូច២កេស ទឹកសុទ្ធ២កេស ថវិកាចំនួន២០០,០០០រៀល។ដោយឡែកឯកឧត្តម ប្រាក់ សុវណ្ណ ចូលរួមបច្ច័យកសាងវត្តក្នុងឃុំរីករាយ ចំនួន៥០០ដុល្លារ អភិបាលស្រុក១០០ដុល្លារនិងប្រគល់ជូនអនុសាខាស្រុក អាកុល៥លីត្រ ម៉ាស់ចំនួន៨ដុំផងដែរ៕