ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យតំណាងក្រុមហ៊ុនជប៉ុន មីនេបៀមីតស្ស៊ុមិផ្គត់​ផ្គង់ភ្លើង​បំ​ភ្លឺ​ផ្លូវ ចូលជួប​សម្ដែងការគួរ​សម និងធ្វើបទបង្ហាញ ពាក់ព័ន្ធនឹ​ងគម្រោងបំពា​ក់ភ្លើងបំភ្លឺផ្លូវសា​ធារណៈ
Tue,05 May 2020 (Time 05:54 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 426នាក់)


ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃអង្គារ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុ​ញ្ញាតឲ្យតំណាងក្រុមហ៊ុនជប៉ុន មីនេបៀមីតស្ស៊ុមិផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវឆ្លាតវ៉ៃប្រភេទ LED និងសហការី ចូលជួបសម្ដែង​ការគួរសម និងធ្វើបទបង្ហាញ ពាក់ព័ន្ធនឹងគម្រោងបំពាក់​ភ្លើងបំភ្លឺផ្លូវសាធារណៈ​ដោ​យ​ប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ នៅខេត្តស្វាយរៀង។

ក្នុងឱកាសនោះ តំណាងក្រុមហ៊ុន បានសម្ដែងនូវការអរគុណចំពោះឯកឧត្ដមអភិបាលខេត្ត ដែលបា​នអនុញ្ញាតឲ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម ព្រមទាំង​បានជម្រាបជូន​ពីគម្រោង​ដែលក្រុមហ៊ុនគ្រោង នឹងធ្វើការវិនិយោគលើវិ​ស័យផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវ​សាធារណៈ​ឆ្លាតវ៉ៃនៅលើទឹ​កដី ខេត្តស្វាយរៀង។

មានប្រសាសន៍ក្នុងជំនួប​នេះ ឯកឧត្ដមអភិបាលខេត្តបានថ្លែងនូវការអរគុណ ចំពោះតំ​ណាង​ក្រុម​ហ៊ុន ជប៉ុនមីនេបៀ ដែលមានបំ​ណងធ្វើការវិនិ​យោគភ្លើងបំភ្លឺផ្លូវសាធារណៈនៅពេលនេះ គឺជា​ការចូលរួមចំ​ណែកកាត់បន្ថយទៅលើកា​រចំណាយថាមពលអគ្គិសនី និងឧស្ម័នការបូនិច ជាពិសេស​ចូលរួមចំណែក​លើការកម្ពស់សោភ័ណ្ឌភាពនៅក្នុងខេត្ត ស្របទៅតាមសម័យកាលបច្ចុប្បន្ន។

ឯកឧត្តមអភិបាលខេត្តបា​នបញ្ជាក់ថា ក្នុងនាមរដ្ឋបាល​ខេត្តស្វាយរៀង សូមគាំទ្រនឹងសហការផ្តល់ ឪកាស​អោយក្រុមហ៊ុនវិនិយោគ​លើវិស័យផ្គត់ផ្គងភ្លើងបំភ្លឺផ្លូវសារធារណៈនៅក្នុងខេត្តស្វាយរៀង ដែលនឹ​ងរៀបចំឡើ​ងនាពេលខាងមុខនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6676 នាក់
ម្សិលមិញ :
6694 នាក់
សប្តាហ៍នេះ :
44652 នាក់
ខែនេះ :
266433 នាក់
3 ខែនេះ :
629588 នាក់
សរុប :
13895647 នាក់