ប្រកាសតែងតាំងលោក វេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាត ជាប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ជំនួសលោក វេជ្ជបណ្ឌិត កែវសុភ័ត្រា ចូលនិវត្តន៍
ខេត្តបន្ទាយមានជ័យ៖យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលលេខ ០៧០ ស.ខ.ប ស្តីពីការប្រកាសតែងតាំងមុខតំណែង នាព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត មានរៀបចំពិធីប្រកាសតែងតាំងមុខតំណែង ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដោយលោកវេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាត ឡើងជាប្រធានមន្ទីរសុខាភិបាលខេត្ត ជំនួសលោកវេជ្ជបណ្ឌិត កែវសុភ័ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តចាស់ចូលនិវត្តន៍។
ពិធីនេះក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិតអេង ហួត អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អភិបាលរង វេជ្ជបណ្ឌិត កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកពេទ្យ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ។
លោកវេជ្ជបណ្ឌិត កែវ សុភ័ត្ត្រា បានឡើងអានសង្ខេបអំពីរបាយការណ៍ដែលលោកបានកាន់ជាប្រធានមន្ទីរសុខាភិបាលអស់រយៈពេល១០ឆ្នាំកន្លងមកអំពីចំណុចខ្លាំង ចំណុចខ្សោយរបស់វេជ្ជបណ្ឌិត និងគ្រូពេទ្យបានអនុវត្តន៍នៅតាមមន្ទីរពេទ្យកន្លងមក។
ក្នុងនោះលោកវេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាត បានប្តេជ្ញាថាក្រោយពីលោកបានឡើងកាន់ជាប្រធានមន្ទីរសុខាភិបាលខេត្តរួចមកនិងខិតខំបំពេញភារៈកិច្ចជូនប្រជាពលរដ្ឋឲ្យបានល្អដូចជាក្រមសីលធម៌វិជ្ជាវីវៈនិងអកប្បកិរិយាជាប្រធានមន្ទីរឲ្យបានសមរម្យចំពោះកូនចៅ ដាច់ខាតមិនប្រើអកប្បកិរិយាអសុរោះដល់កូនចៅ ក្រោមឪវ៉ាជាដាច់ខាត វាជះឥទ្ធិពលមិនល្អទៀតផង។
ក្នុងនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានមានប្រសាសន៍ដែរថា ដើម្បីកែលំអររាល់ចំណុចខ្វះខាត របស់លោកគ្រូពេទ្យទាំងអស់ក្នុងការផ្តល់សេវាសាធារណៈ វិជ្ជាជីវៈឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពឲ្យកាន់តែល្អឡើងនោះលោកគ្រូ ពេទ្យទាំងអស់ត្រូវបំរើប្រជាពលរដ្ឋឲ្យកាន់តែខ្លាំងជាងមុន ដើម្បីសុខភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។
ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រុមគ្រូពេទ្យទាំងអស់ត្រូវចូលរួមនូវសមិទ្ធិផលលើការងារដែលមន្ទីរសុខាភិបាលរួមជាមួយដៃរអភិវឌ្ឍន៍ក្នុងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ និងជាឱកាសធ្វើការផ្សព្វផ្សាយដល់សាធារណៈ ប្រជាជន សហគមន៍ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីផែនការយុទ្ធសាស្រ្តលើវិវ័យសុខាភិបាល ដែលត្រូវយកទៅអនុវត្តដោយឈរលើគោលការណ៍ទទួលខុសត្រូវឲ្យមានប្រសិទ្ធភាព គុណភាព និងសមធម៌ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច សង្គមកិច្ចឲ្យកាន់តែរីកចំរើនទៀតផង។
ក្នុងនោះឯកឧត្តមវេជ្ជបណ្ឌិត អេង ហួតបានធ្វើការផ្តាំផ្ញើដល់លោកវេជ្ជបណ្ឌិត និងលោកគ្រូពេទ្យទាំងអស់ត្រូវបំពេញកិច្ចការក្រមសីលធម៍វិជ្ជាវីវៈនិងអកប្បកិរិយាឲ្យបានសមរម្យចំពោះអ្នកជន្ងឺមិនត្រូវប្រើអកប្បកិរិយាអសុរោះដល់អ្នកជន្ងឺឡើយ ជាហេតុធ្វើឲ្យជះឥទ្ធិពលមិនល្អដល់សេវាសាធារណៈ ហើយលោកបានធ្វើការកោតសរសើរដល់លោកវេជ្ជបណ្ឌិត និងលោកគ្រូពេទ្យទាំងអស់ ដែលខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច សំរេចបានជោគជ័យ ស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាល។កត្តាជោគជ័យទាំងអស់នេះហើយបានឆ្លុះបញ្ចាំងនូវសាមគ្គីភាពយ៉ាងល្អប្រសើររឹងមាំក្នុងថ្នាក់ដឹកនាំរបស់មន្ទីរសុខាភិបាលទៀតផង៕