ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីរក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន
Tue,05 May 2020 (Time 04:42 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 463នាក់)


ខេត្តបាត់ដំបង៖ដោយអនុវត្តតាមការណែ​នាំរបស់លោកឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នង​ការនៃ​ស្នងការដ្ឋានន​គបា​លខេត្ត​បាត់ដំបង​ កម្លាំង​នគរបាល​នៃអធិការដ្ឋា​ននគរបាលស្រុកថ្មគោល បាន​ចុះប្រតិប​ត្តិការ បង្រ្កាបមុខសញ្ញារក្សាទុក​ដោយខុសច្បាប់​នូវសារធាតុញៀន​០១ករណី ក្នុងបទ​ល្មើសជាក់ស្តែង កាលពីវេលាម៉ោង២និង៣០នាទីរសៀល​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០​នៅ​ចំណុ​ចព្រៃទួល ស្ថិតនៅក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ឈ្មោះ សុង គឹម​សឿត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
វត្ថុតាងដកហូតបានរួមមាន៖
១-ម្សៅក្រាម​ពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិក ចំនួន១៦​ថង់តូចសង្ស័យ​ជាសារធាតុញៀ​នប្រភេទមេតំ​ហ្វេតាមីន ម៉ាទឹកកក ICE
២-កាំភ្លើងខ្យល់ចំនួន០៤ដើ​ម
៣-ជញ្ជីងសម្រាប់ថ្លឹងគ្រឿង​ញៀនចំនួន០១
៤-កាំ​បិតសាមុរ៉ៃចំនួន០១
៥-ដបសំរាប់ជក់គ្រឿងញៀន ចំនួន០១និងដែកកេះចំនួន០១
៦-ទុយយោជ័រចំនួ​ន០២ដុំ
៧-ថង់កិបសម្រាប់ច្រករំលែកថ្នាំញៀន មួយចំនួន។

ក្រោយពីឃាត់ខ្លួន ជនសង័្សយរួមនិងវត្ថុតាង ត្រូវបាន​បញ្ជូនទៅកាន់ការិយាល័យជំ​នាញដើម្បី​ចាត់ការបន្ត​តាមនិតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6702 នាក់
ម្សិលមិញ :
6694 នាក់
សប្តាហ៍នេះ :
44678 នាក់
ខែនេះ :
266459 នាក់
3 ខែនេះ :
629614 នាក់
សរុប :
13895673 នាក់