ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឧត្តមសេ​នីយ៍ទោ ស ​សំបូរធន អញ្ជើញដឹ​កនាំកិច្ចប្រជុំត្រួត​ពិនិត្យការអនុវត្តតួនាទីភារកិច្ច
Mon,04 May 2020 (Time 01:32 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 483នាក់)


រាជធានីភ្នំពេញ៖នា​ព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិកា​រ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាន​ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការ​អនុវត្តតួនាទី​ភារកិច្ច និងការងា​រកងរាជអាវុធហត្ថប្រចាំខែមេសា ទិសដៅការងារខែឧសភា ឆ្នាំ២០២០។

កិច្ចប្រជុំ​នេះប្រព្រឹត្តទៅនៅ​បញ្ជា​កា​រដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយ​មានការអញ្ជើញ​ចូ​លរួមពី​សំ​ណាក់លោក ឧត្តមសេនីយ៍​នាយរងសេនា​ធិការ,ស្នងការ.ស្នង​ការរង,នាយករងវិទ្យា​ស្ថា​នកំបូល,នាយករ​ងមជ្ឈមណ្ឌលភ្នំជំរា​យ,នាយការិយាល័​យជំនាញ,មេ​បញ្ជាការរង​តាមបណ្តារា​ជធានី.ខេត្ត និងមេបញ្ជាការ​កងវរៈសេនាតូច​អន្តរាគមន៍ចំណុះ​បញ្ជាការដ្ឋានកង​រាជអាវុធហត្ថលើផ្ទៃ​ប្រទេស ព្រមទាំ​ងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។

ខ្លឹមសារនៃការ​ប្រជុំនេះរួមមាន៖
១-ផ្សព្វផ្សាយ​របាយកា​រណ៍ត្រួតពិនិត្យការអនុវត្តតួនាទី​ភារកិច្ច និងការងារកងរាជអាវុធហត្ថខែមេសា និងទិ​សដៅការងារខែឧសភា ឆ្នាំ២០២០។
២-ផ្សព្វផ្សាយផែនការរបស់ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនកា​រសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិក្នុងរដូវវស្សា។
៣-ផ្សព្វផ្សាយប្រចាំបញ្ជា វេនប្រចាំការ ខែឧសភា ឆ្នាំ២០២០
៤-ផ្សព្វផ្សាយផែនការរបស់ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការណែនាំកិច្ចការពារសន្តិសុខ រក្សា​សុវត្ថិភាព និងសង្គ្រោះឧ​បទ្ទវហេតុផ្សេងៗ សម្រាប់​ព្រះ​រាជពិធីបុណ្យចម្រើ​នព្រះជន្ន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
៥-ផ្សព្វផ្សាយសេចក្តីជូនដំណឹ​ង ស្តីពីរបៀបរបបឆ្លងកម្មវិធីការងារជាមួយ លោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង​នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
៦-ផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវិដ-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1283 នាក់
ម្សិលមិញ :
4853 នាក់
សប្តាហ៍នេះ :
51038 នាក់
ខែនេះ :
279439 នាក់
3 ខែនេះ :
646924 នាក់
សរុប :
13940009 នាក់