ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
លោកវរសេនីយ៍ត្រី លាង ពៅ ធ្វើការបដិសេធច្រានចោលរឿងការចុះផ្សាយ ចោទប្រកាន់ថារូបលោក ប្រើអំណាច និង តួនាទី ទៅកាងបទល្មើស នឹងជំរិតទារប្រាក់ពីក្រុមឈ្មួញដែលរកស៊ីបទល្មើសព្រៃឈើ
Sun,31 May 2020 (Time 11:25 AM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 577នាក់)


ខេត្តឧត្តរមានជ័យ៖ ក្រោយពីមានការចុះផ្សាយលោកវរសេនីយ៍ត្រី លាង ពៅ ជាមន្ត្រីនគរបាលនាយកដ្ឋានចារកម្មក្រសួងមហាផ្ទៃ ប្រចាំនៅខេត្តឧត្តរមានជ័យ បានធ្វើការបដិសេធច្រានចោលនូវព័ត៌មានជាច្រើនអង្គភាព ដែលបានធ្វើការចុះផ្សាយ ដោយចោទប្រកាន់ទៅលើរូបលោកថា ប្រើអំណាច និង តួនាទី ទៅពាក់ព័ន្ធ នឹងរកស៊ីបទល្មើសព្រៃឈើ ដើរកាងបទល្មើស និងជំរិតទារប្រាក់ពីក្រុមឈ្មួញដែលរកស៊ីបទល្មើស។ លោកវរសេនីយ៍ត្រី លាង ពៅ មន្រ្តីនគរបាលនាយកដ្ឋានចារកម្ម នៃក្រសួងមហាផ្ទៃ ប្រចាំនៅខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២០។

លោកវរសេនីយ៍ត្រី លាង ពៅ បានធ្វើការបកស្រាយ តាមទូរស័ព្ទប្រាប់អង្គភាពសារព័ត៌មានគេហទំព័រ រស្មី ជាយដែន យើងអោយបបានដឹងថា៖ ក្រោយពីមានបងប្អូនសារព័ត៌មានយើងមួយចំនួន បានចុះផ្សាយបំភ្លើស ចោទប្រកាន់ទៅលើរូបលោកថាជាឈ្មួញរកស៊ីបទល្មើសព្រៃឈើនោះ គឺលោកមិនបានទៅពាក់ព័ន្ធនឹងការជួញដូរបទល្មើសព្រៃឈើអ្វីនោះទេ។ លោកបានបន្តទៀតថា៖ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក កុល វិបុល ប្រធានការិ យាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃ ស្នងការខេត្តឧត្តរមានជ័យ បានចុះពិនិត្យឈើដែលទុកនៅក្នុងផ្ទះរបស់លោក ដែលជាឈើ ប្រមូលពីដីចំការ យកមករក្សាទុកជាយូរឆ្នាំមកហើយ ដោយឈើនោះ ជាប្រភេទឈើទ្រាស ប៉ុណ្ណោះ ក្រោយមកសមត្ថកិច្ចបានដក កម្លាំងទៅត្រឡប់វិញអស់។

លោកបន្តអោយដឹងថា៖ ការចោទប្រកាន់លោក ជាអ្នកដើរកាងបទល្មើសផង ហើយថែមទាំងបានជំរិតទារប្រាក់ពីក្រុមឈ្មួញ ដែលរកស៊ីបទល្មើសព្រៃឈើទៀតនោះ គឺមិនមែនជាការពិតនោះឡើយ លោកសូមធ្វើការបដិសេធយ៉ាងដាច់អហង្ការថា ចំពោះព័ត៌មានធ្វើការចុះផ្សាយធ្វើអោយប៉ះពាល់កិត្តិយស និង អង្គភាពរបស់លោក គឺវាខុសនឹងការពិត។

លោកបានបញ្ជាក់ថា៖ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង៣ និង៤០នាទីទៀបភ្លឺ ដោយមានការបញ្ជាផ្ទាល់ពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង ខេត្តឧត្តរមានជ័យ បានបញ្ជារូបលោក អោយសហការជាមួយកម្លាំងអាវុធហត្ថស្រុកអន្លង់វែង ធ្វើការបង្ក្រាបរថយន្តយីឌុបមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ក្បាល ស ទ្រុងពណ៌ខៀវ ពាក់ស្លាក់លេខ ព្រៃវែង 3B.07.75 បានដឹកឈើប្រភេទលេខ២ ចំនួន ១០,១១៧ម៉ែត្រគូប ស្ថិតនៅចំណុចអូរគគីរកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយតៃកុងរយន្តបានរត់គេចខ្លួនបាត់ស្រមោលសូនឈឹង។

ហើយនៅថ្ងៃខែឆ្នាំដ៏ដែល វេលាម៉ោង ៥ និង៣០នាទីព្រឹក ដោយមានការ ដឹកនាំបញ្ជាផ្ទាល់ពីព្រះរាជ អាជ្ញារង លោកបានសហការជាមួយកម្លាំងអាវុធហត្ថស្រុកអន្លង់វែង ចុះបង្ក្រាបរថយន្តប្រភេទត្រេនតូ(ហៅវ៉េអង) បានមួយគ្រឿងទៀត ធុនធំ ពាក់ស្លាក់លេខ កំពង់ចាម 3B.72.50 ដែលដឹកឈើប្រភេទលេខ២ ស្ថិតនៅចំណុចភូមិថ្នល់កែង ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ព្រមទាំងឃាត់មនុស្សចំនួន ៣នាក់ ទី១ៈ ឈ្មោះ អ៊ួង ប៊ូណាំ ភេទប្រុស អាយុ ២៣ឆ្នាំ ជាម្ចាស់រថយន្ត ត្រូវជាក្មួយរបស់លោក អ៉ឹង ជាវឆាយ ហើយកន្លងមកគេបានដឹងថា ជាឈ្មួញរកសុីដឹកជញ្ជូនឈើ ដុះស្លែ ជាយូរឆ្នាំ មកហើយ ទី២. ឈ្មោះ លឹម គឹមលី ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរអ្នកបើកបររថយន្ត ទី៣.ឈ្មោះ ម៉េង ម៉ៅ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មករ។

ក្រោយពីធ្វើការបង្ក្រាបរួចមក កម្លាំងចម្រុះបានរៀបចំឯកសារ នឹងវត្ថុតាងឈើលេខ ២ រថយន្ត និងមនុស្សដែលពាក់ព័ន្ធ ប្រគល់ទៅអោយរដ្ឋបាលព្រៃឈើចាត់ការបន្តទៅតាមនីតិវិធី។ ជាចុងក្រោយលោកក៏សំណូមពរអោយមានការផ្សព្វផ្សាយព័ត៌មានពិត និងធ្វើការស្រាវជ្រាវឡើងវិញ អោយបានច្បាស់លាស់សិន មុននឹងធ្វើការផ្សាយព័ត៌មាន ជៀសវាងនាំអោយប៉ះពាល់ដល់កិត្តិយស និង អង្គភាពរបស់គេដែលល្អៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2782 នាក់
ម្សិលមិញ :
4853 នាក់
សប្តាហ៍នេះ :
52537 នាក់
ខែនេះ :
280938 នាក់
3 ខែនេះ :
648423 នាក់
សរុប :
13941508 នាក់